ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
កម្លាំងនគរបាលចុះបង្រ្កាបទីតាំង (អាប៉ោង )មួយកន្លែង ជាហេតុធ្វើឲ្យអ្នកលេងភ័យរត់ដួលរហូតគាំងបេះដូងស្លាប់អ្នកបាញ់មេអាប៉ោងម្នាក់
Wed,07 October 2020 (Time 06:43 AM)
ដោយ ៖ (ចំនួនអ្នកអាន: 210នាក់)

បន្ទាយមានជ័យ៖ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងនគរបាលចុះបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់ (អាប៉ោង ) ត្រងចំណុចវាលត្រពាំងច្រាំង ខាងលិចភូមិ ផ្គាំ ឃុំ សិង្ហ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ។

តាមប្រភពព័ត៌មានចេញពីសមត្ថកិច្ចបានឲ្យដឹងថាការចុះបង្រ្កាបទីតាំង អាប៉ោង ខាងលើធ្វើឲ្យអ្នកលេង និងមេអាប៉ោងរត់ជែកជើងគ្នា ជាហេតុបណ្តាលឲ្យអ្នកបាញ់មេអាប៉ោងមានឈ្មោះ នៅ តារា អាយុ ៤៨ឆ្នាំ បច្ចុប្បន្នរសនៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រត់រហូតគាំងបេះដូងដួលសន្លប់នៅលើភ្លឺស្រែ។

ស្របពេលដួលសន្លប់ភ្លាមៗខណៈវេលាម៉ោង០៤រសៀលថ្ងៃកម្លាំងសមត្ថកិច្ចចុះបង្រ្កាប ទីតាំងអាប៉ោងខាងលើបានជួយសង្រ្គោះ សែងជនរងគ្រោះដែលជាអ្នកបាញ់មេប៉ោងទៅសង្រ្គោះបន្ទាន់នៅមណ្ឌលសុខភាពសឹង្ហ និងពិនិត្យដោយយកចិត្តទុកដាក់ពីលោកវេជ្ជបណ្ឌិត នៃមណ្ឌលសុខភាពតែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

តាមការពិនិត្យពីលោកវេជ្ជបណ្ឌិត នៃមណ្ឌលសុខសឹង្ហជនរងគ្រោះភ័យរត់រហូតគាំងបេះដូងជាហេតុបណ្តាលឲ្យស្លាប់។

សមត្ថកិច្ចបានបញ្ជាក់ថា ការចុះបង្រ្កាបអ្នកលេងល្បែងស៊ីសង (អាប៉ោង) ខាងលើគ្រាន់តែឃាត់ខ្លួនយកទៅអប់រំតែប៉ុណ្ណោះ ដោយហេតុធ្វើឲ្យអ្នកលេងភ័យរត់គ្រប់ៗគ្នារហូតបណ្តាលឲ្យអ្នកបាញ់មេអាប៉ោងរត់រហូតគាំងបេះដូងស្លាប់។

មន្រ្តីជំនាញកោសលវិច័យរួចរាល់ហើយបានដាក់ការសង្ស័យជនរងគ្រោះភ័យរត់រហូតដួលសន្លប់គាំងបេះដូងស្លាប់ ចំណែកសពសមត្ថកិច្ចបានបានបំពេញរបាយការណ៏រួចបានប្រគល់សពជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី។

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
16 នាក់
ម្សិលមិញ :
88 នាក់
សប្តាហ៍នេះ :
419 នាក់
ខែនេះ :
2060 នាក់
3 ខែនេះ :
5457 នាក់
សរុប :
93887 នាក់