ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
ប្អូនស្រីបង្កើតសម្តេចតេជោ ហ៊ុន សែន សម្រេចប្តឹងតារាចម្រៀងល្បីឈ្មោះ ម៉េង កែវពេជ្ជតា ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យមានការរើសអើង»....
Tue,16 June 2020 (Time 11:38 PM)
ដោយ ៖ (ចំនួនអ្នកអាន: 300នាក់)

(ភ្នំពេញ)៖ លោកស្រី ហ៊ុន ស៊ីណាត ត្រូវជាប្អូនស្រីបង្កើតសម្តេចតេជោ ហ៊ុន សែន បានសម្រេចដាក់ពាក្យប្តឹងតារាចម្រៀង ល្បីឈ្មោះ អ្នកនាង ម៉េង កែវពេជ្ជតា ទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដោយចោទប្រកាន់ចំនួន២ បទល្មើស គឺ បទ«បរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យមានការរើសអើង»។

យោងតាមពាក្យបណ្ដឹង ដែល TBC hotnews ទទួលបាននៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ លោកស្រី ហ៊ុន ស៊ីណាត បានអះអាងក្នុងពាក្យបណ្តឹងរបស់ខ្លួនថា ទង្វើរបស់តារាចម្រៀង ម៉េង កែវពេជ្ជតា គឺ ជាការប្រមាថ និងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសរបស់លោកស្រី ជាពិសេសធ្វើឲ្យសាធារណជន មានការភ័ន្តច្រឡំ ចោទប្រកាន់មកលើរូបលោកស្រី ឲ្យមានការរើសអើងក្នុងសង្គម ។

នៅក្នុងពាក្យបណ្ដឹង លោកស្រី ហ៊ុន ស៊ីណាត បានសំណូមពរឲ្យតុលាការ ផ្តន្ទាទោសតារាចម្រៀង ម៉េង កែវពេជ្ជតា និង បក្ខពួកទៅតាមច្បាប់ និង សុំទាមទារសំណងជំងឺចិត្តតាមច្បាប់កំណត់។

ជុំវិញបញ្ហាពាក្យបណ្ដឹងគួរឲ្យភ្ញាក់ផ្អើលនេះ គិតត្រឹមរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ អង្គភាពព័ត៌មាន TBC hotnews នៅពុំទាន់អាចសុំការបំភ្លឺពីតារាចម្រៀង ម៉េង កែវពេជ្ជតា បាននៅឡើយទេ ខណៈដែលតារារូបនេះ ត្រូវបានគេដឹងថា មិនងាយនឹងឲ្យអ្នកសារព័ត៌មានណាសម្ភាសន៍រូបនាងណាស់។ ដោយឡែកសម្រាប់ Page Facebook ផ្លូវការរបស់តារាចម្រៀង ម៉េង កែវពេជ្ជតា ក៏ពុំទាន់មានប្រតិកម្ម បែបណានោះដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26 នាក់
ម្សិលមិញ :
99 នាក់
សប្តាហ៍នេះ :
350 នាក់
ខែនេះ :
2086 នាក់
3 ខែនេះ :
5379 នាក់
សរុប :
93809 នាក់