ភ្នំពេញ៖ នៅរសៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ តុលាការសម្រេចឃុំខ្លួនអភិបាលរងខេត្តបាត់ដំបង និងឧកញ៉ា សង ថន ករណីពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ជាផ្លូវការហើយ គឺចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ឹម វណ្ណ: បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង និងឧកញ៉ា សង ថន ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងករណីពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជា អ្នកនាំពាក្យស្ថាប័នអយ្យការ បានឱ្យដឹងថា លោក ស៊ូ អារ៉ាហ្វាត់ ត្រូវបានតំណាងអយុ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សឿន មុន្នីរ័ត្ន ចោទប្រកាន់ ចំនួន៣បទល្មើស រួមមាន៖ ១-បទបំផ្លាញដោយចេតនា ទី២- បទកេងបំបាត់ដោយទុច្ចរិត និង ៣-បទស៊ីសំណូក។ចំណែកលោកឧកញ៉ា សង ថន ត្រូវបានចោទប្រកាន់ចំនួន ២បទល្មើស រួមមាន៖បទផ្តើមគំនិតគិត ក្នុងបទបំផ្លាញដោយចេតនា និងកេងបំបាត់ដោយទុច្ចរិត។លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង និងឧកញ៉ា សង ថន ដែលជាឈ្មួញដីធ្លីម្នាក់ ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ នាំទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ជាថ្មីម្តងទៀត នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ ដើម្បីឱ្យតំណាងអយ្យការបន្តបើកការសាកសួរ អំពីករណីពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។សូមជម្រាបថា៖ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងថា៖ មានអ្នកធំ កំពុងទៅចាប់យកដីនៅខេត្តមណ្ឌលគិរីផងដែរ ។ដូច្នេះអ្នកធំដែលដឹងខ្លួនរឿងរំលោភរឿងដីធ្លីល្មមភ្ញាក់ខ្លួនហើយ ប្រយ័ត្នមានវាសនាដូច លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង និងឧកញ៉ា សង ថន ដាក់ពន្ធនាគារជាបណ្តោះអាសន្ន បែបនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()
មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()
អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()
ឃាត់ខ្លួនជនបង្ករចលាចលសង្គម និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិតថា “មានការឆ្លងជម្ងឺផ្លូវដង្ហេីមវីរុសកូរ៉ូណា នៅខេត្តសៀមរាប” ()
លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()
វីដែអូ
ចំនួនអ្នកទស្សនា