ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
លោក ញិប ផល្លិក មន្រ្តីគយចល័តតំបន់៥ ឈរជើងក្នុងស្រុកអន្លង់វែងល្បីល្បាញខាងប្រមូលលុយយកជូនថ្នាក់លើដើម្បីឈរជើងបានយូរ
Mon,02 August 2021 (Time 03:18 PM)
ដោយ ៖ (ចំនួនអ្នកអាន: 323នាក់)

ខេត្តឧត្ដរមានជ័យ : ប្រភពពីក្រុមឈ្មួញនិងអាជីវករនាំចេញទំនិញពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង បានឲ្យដឹងថា បច្ចុប្បន្នអាជីវកម្មរបស់ពួកគេស្ទើរតែគ្មាននៅសល់កម្រៃសម្រាប់ទិញអង្ករច្រកឆ្នាំង។​ ដោយហេតុថា លោក ញិប ផល្លិក មន្រ្តីគយចល័តតំបន់៥ ឈរជើងក្នុងស្រុកអន្លង់វែង បង្កើតកុងត្រូលជជុះតាមផ្លូវក្នុងស្រុកអន្លង់វែង គាបយកលុយលើតុក្រោមតុពីពួកគេតាមអំពើចិត្ត។ ដូច្នេះឈ្មួញនិងអាជីវករដែលនាំចូលទំនិញពីថៃ តាមច្រកទ្វារអន្តរជាតិជាំ ចូលមកលក់ចែកចាយនៅស្រុកអន្លង់វែងនិងស្រុកផ្សេងៗទៀតត្រូវប្រឈមនឹងការលំបាកយ៉ាងខ្លាំង។

តាមការបញ្ជាក់ពីក្រុមឈ្មួញនិងអាជីវករបានឲ្យដឹងទៀតថា លោក ញិប ផល្លិក មន្រ្តីគយចល័តតំបន់៥ ឈរជើងក្នុងស្រុកអន្លង់វែង បានបង្កើតកុងត្រូលជជុះនៅចំណុចភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ គាបយកលុយពីពួកគាត់ដោយគ្មានការយកយល់ឡើយ។ ផ្ទុយទៅវិញលោក ញិប ផល្លិក មន្រ្តីគយចល័តតំបន់៥ ឈរជើងក្នុងស្រុកអន្លង់វែង បានឃុបឃិតឲ្យឈ្មួញនាំចូលសាច់មាន់ ជង្គង់មាន់ ស្លាបមាន់ គ្រឿងក្នុងជ្រូក គ្រឿងក្នុងគោ ខូចគុណភាពឬមានផ្ទុកសារធាតុគីមី ដឹកជញ្ជូនទំនិញទាំងនោះទៅដល់គោលដៅយ៉ាងរលូន។ ចំណែកលោក ឈុន​ សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យនិងលោក គួន សុភាព មេគយចល័តខេត្តឧត្តរមានជ័យ តែងបណ្តោយឲ្យលោក ញិប ផល្លិក មន្រ្តីគយចល័តតំបន់៥ ឈរជើងក្នុងស្រុកអន្លង់វែង និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន។

ប្រភពព័ត៌មានពីក្រុមឈ្មួញរកស៊ីដឹកឥវ៉ាន់ចេញពីប្រទេសថៃបានបន្តទៀតថា លោក ញិប ផល្លិក មន្រ្តីគយចល័តតំបន់៥ ឈរជើងក្នុងស្រុកអន្លង់វែង បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក ឈួន សោភា មេគយចល័តតំបន់៥ ទេនោះគឺក្រុមគយចល័តតំបន់៥​ ឈរជើងក្នុងខេត្តឧត្តរមានជ័យ មិនអាចធ្វើអ្វីតាមអំពើចិត្តបានទេ។ ជាក់ស្តែងករណីលោក ញិប ផល្លិក មន្រ្តីគយចល័តតំបន់៥ ឈរជើងក្នុងស្រុកអន្លង់វែង បង្កើតកុងត្រូលជជុះប្រមូលលុយតាមរបៀបពុករលួយក្នុងស្រុកអន្លង់វែង គឺមានការឃុបឃិតជាប្រព័ន្ធទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
21 នាក់
ម្សិលមិញ :
88 នាក់
សប្តាហ៍នេះ :
424 នាក់
ខែនេះ :
2065 នាក់
3 ខែនេះ :
5462 នាក់
សរុប :
93892 នាក់