ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
បុរសម្នាក់មិនដឹងថាជាមានវិបត្តិអ្វីនោះទេស្រាប់តែ៣បើកកង់បីមកឈប់នៅលើស្ពានជ្រោយចង្វាលោតទឹកសម្លាប់ខ្លួន...
Wed,01 September 2021 (Time 01:32 AM)
ដោយ ៖ (ចំនួនអ្នកអាន: 333នាក់)

ភ្នំពេញ÷បុរសម្នាក់មិនដឹងថាមានវិបត្តិផ្លូវចិត្តអ្វីនោះទេទើបដាច់ចិត្តបើកកង់បីឥណ្ឌាមកឈប់នៅលើស្ពានមិត្តភាពកម្ពុជាជប៉ុនជ្រោយចង្វាហើយលោតចុះទៅក្នុងទឹកទន្លេដើម្បីបញ្ចប់ជីវិតខ្លួនឯង បង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្ដាលអធ្រាត្រ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១រំលងអាធ្រាតឈានចូល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ ត្រង់ចំណុចលើស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ជនរង់គ្រោះដែលបានលោតទឹកសម្លា ប់ខ្លួននោះ មកដល់ពេលនេះមិនទាន់មាននរណាម្នាក់ស្គាល់អត្ដសញ្ញាណរបស់គាត់នៅឡើយទេ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់អ្នកបើកកង់បីឥណ្ឌាពណ៌លឿងមួយគ្រឿងពាក់ស្លាកលេខស្វាយរៀល1N-2012 បើកកន្លែងមុខលើស្ពានមិត្តភាពកម្ពុជាជប៉ុនហើយក៏បានឈប់ទុកទូរសព្ទដៃមួយគ្រឿងនិងស្បែកជើងចង្រែកមួយគូរ និងលុយប្រហែលជា ជាង២០០០០រៀល ២មុឺនរៀល ជាងនៅលើស្ពានរួមជាមួយនឹងកង់បីឥណ្ឌាមួយគ្រឿងទៀត ហើយក៏បានលោតចុះទៅក្នុងទឹកទន្លេលិចចូលទៅក្នុងទឹកបាត់ស្រមោលតែម្ដង ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ដើម្បីត្រួតពិនិត្យមើលរួចរាល់ហើយ ក៍បានយកសម្ភារៈមួយចំនួនដែលជនរងគ្រោះបានបន្សល់ទុកនៅលើស្ពានយកទៅរក្សាទុករងចាំសាច់ញាតិនឹងក្រុមគ្រួសារមកទទួលយកសមត្ថកិច្ចយើងនឹងប្រគល់ទៅឲ្យវិញ។

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
18 នាក់
ម្សិលមិញ :
114 នាក់
សប្តាហ៍នេះ :
286 នាក់
ខែនេះ :
2117 នាក់
3 ខែនេះ :
5218 នាក់
សរុប :
93646 នាក់