ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
ស្រាវជ្រាវរកអត្តសញ្ញាណសពរបស់បុរសម្នាក់ ដែលមានជាប់ខ្នោះដៃ និងស្រីម្នាក់ កប់ក្នុងដី
Fri,28 January 2022 (Time 07:14 AM)
ដោយ ៖ (ចំនួនអ្នកអាន: 244នាក់)

ព្រះសីហនុ÷អាជ្ញាធរខេត្តព្រះសីហនុកំពុងតែស្រាវជ្រាវរកអត្តសញ្ញាណសពរបស់បុរសម្នាក់ និងស្រ្តីម្នាក់ដែលពលរដ្ឋបានប្រទះឃើញកប់ក្នុងដីដែលដៃសពទាំងពីរនោះមានជាប់ខ្នោះដូចគ្នា នៅតំបន់២កន្លែងផ្សេងគ្នា ដោយមួយករណីរកឃើញនៅក្នុងសង្កាត់លេខ៤ និងមួយករណីទៀតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃទី២១ ខែមករា។

សា.កស.ពបុរស និងស្ត្រីទាំងពីររូបនោះ គឺសុទ្ធសឹងតែជាប់ខ្នោះដៃពាតទៅក្រោយដូចគ្នា ដោយសពស្ត្រីមានអាយុ១៥ទៅ១៨ឆ្នាំ ហើយសពបុរសម្នាក់ទៀតមានអាយុចន្លោះពី៣៥ឆ្នាំ ទៅ៣៧ឆ្នាំ។

សា.កស.ពទាំងពីររូបនោះគឺអាជ្ញាធរមិនអាចដឹងពីអត្តសញ្ញាណពិតប្រាកដនៅឡើយទេ ដោយសារតែសាកសពទាំងពីររូបនោះបានស្អុយរលួយមើលតែលែងស្គាល់ទៅហើយ នេះបើតាមសមត្ថកិច្ចនៅក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ដែលបញ្ជាក់ប្រាប់អ្នកសារព័ត៌មានSBM តាមទូរស័ព្ទ។

លោក ឱក អមតៈ នាយប៉ុស្តិ៍នគរបាលស្រុកព្រៃនប់បានបញ្ជាក់ថា សពស្ត្រីនោះគឺមានភាពស្អុយរលួយ ប៉ុន្តែនៅលើសពស្ត្រីរូបនោះគឺមានស្នាមសាក់នៅពីក្រោយខ្នង។

ចំពោះសាកសពបុរសម្នាក់ទៀត លោកវីរសេនីយ៍ឯក គី វិសាល អធិការក្រុងព្រះសីហនុ បានអះអាងថា បើតាមការធ្វើកោសល្យវិច័យរបស់អ្នកជំនាញ សាកសពបុរសនោះគឺទំនងជាស្លាប់អស់រយៈពេលមួយសប្តាហ៍មកហើយ សាកសពរបស់បុរសនោះ គឺមានស្នាមគេចាក់នៅលើរាងកាយ ហើយដៃរបស់សាកសពក៏មានជាប់ខ្នោះផងដែរ។

សន្និដ្ឋានរបស់សមត្ថកិច្ច ករណីទាំងពីរនេះគឺជាករណីឃាតកម្មដែលគ្រោងទុកជាមុន។

ទាំងអធិការក្រុងព្រះសីហនុ និងនាយប៉ុស្តិ៍នគរបាលស្រុកព្រៃនប់ បានបញ្ជាក់ដូចគ្នាថា អាជ្ញាធរកំពុងតែបន្តស្រាវជ្រាវរកអត្តសញ្ញាណរបស់សពនោះ និងវែកញែករកដៃដល់ក្នុងករណីនេះជាបន្តទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
34 នាក់
ម្សិលមិញ :
88 នាក់
សប្តាហ៍នេះ :
437 នាក់
ខែនេះ :
2078 នាក់
3 ខែនេះ :
5475 នាក់
សរុប :
93905 នាក់