នគបាលនៃស្នងការដ្ឋានខេត្តមណ្ឌលគិរី ក្របួច បាន ក្រុម ឃាត្តក ចំនួន៦នាក់ ក្នុង ករណី ឃាត្តកម្មដ៏រន្ធត់ នៅខេត្តមណ្ឌលគិរី ដែលសម្លាប់មនុស្សរហូតដល់៥នាក់មណ្ឌលគិរី.អង្គភាពសារព័ត៌មានTBC ផ្សាយចេញ.នៅថ្ងៃ ទី៦ ខែកុម្ភៈឆ្នាំ ២០២២កាលពីថ្ងៃទី០៥ ខែកុម្ភៈឆ្នាំ២០២២នេះ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងនាយកដ្ឋាន នគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ បានស្រាវជ្រាវស៊េីបអង្គេតករណីឃាតកម្ម សម្លាប់មនុស្សចំនួន៥ នាក់និងរបួសធ្ងន់០១ នាក់កាលពីថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២២ វេលាម៉ោង១៣ និង៣០ នាទីនៅចំណុចស្រែចោទភូមិមេប៉ៃឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ ក្នុងកិច្ចប្រតិបត្តិការនេះយេីងបានឃាត់ខ្លួនជនសង្ស័យចំនួន០៦ នាក់ក្នុងនោះជនដៃដល់ចំនួន០៤ នាក់ និងអ្នកបញ្ជាញុះញង់អោយសម្លាប់ចំនួន០២ នាក់។ជនសង្ស័យ រួមមាន៖១-ធី ម្ពៀត ហៅព្សឹត ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិព្នង ជាមក្លោងផ្តេីមគំនិត ២-រឹម ធា ភេទប្រុស អាយុ ២៧ ឆ្នាំជនជាតិ ខ្មែរ (សហចារី)៣-នឹម ខ្លាខឹន ភេទប្រុស អាយុ១៨ ឆ្នាំជនជាតិខ្មែរ (សហចារី)៤-ធី ព្យឹតភេទប្រុស អាយុ១៤ ឆ្នាំ ជនជាតិព្នង (សហចារី)៥-ក្លឹង ចន្ធី ភេទប្រុស អាយុ៤០ ឆ្នាំជនជាតិ ព្នង (បញ្ជាអោយសម្លាប់)៦-នួន វណ្ណា ភេទប្រុស អាយុ៥៤ ឆ្នាំ ជនជាតិខ្មែរ (បញ្ជាអោយសម្លាប់) ជនសង្ស័យទាំង០៦ នាក់ស្នាក់នៅភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ជនសង្ស័យបានចម្លេីយសារភាពថា មូលហេតុដែលសម្លាប់ជនរងគ្រោះទាំង៥ នាក់ និងរងរបួស០១ នាក់ដោយសាគំនុំចោទប្រកាន់គ្រួសារជនរងគ្រោះជា អាបធ្មប់ ។ បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ ត្រូវបានឃាត់ខ្លួនដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕
ព័ត៌មានគួរចាប់អារម្មណ៍
ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()
មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()
អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()
ឃាត់ខ្លួនជនបង្ករចលាចលសង្គម និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិតថា “មានការឆ្លងជម្ងឺផ្លូវដង្ហេីមវីរុសកូរ៉ូណា នៅខេត្តសៀមរាប” ()
លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()
វីដែអូ
ចំនួនអ្នកទស្សនា