មេ ឈ្មួញ ល្បីឈ្មោះ ហ៊ូ វ ជី វ៉ៃ និង បក្ខពួក ដឹក ផល អនុផល ដោយ គ្មាន ច្បាប់ អនុញ្ញាត ឆ្លងដែន យកទៅលក់ នៅ ប្រទេស វៀតណាម តាម ច្រក អូរ សា ថី ស្ថិត ក្នុង ដែន សមត្ថកិច្ច របស់ នគរបាល ការពារ ព្រំដែន ប៉ុស្តិ៍ លេខ ៥០៧
ខេត្ត រតនគិរី ៖ ជំនួញ ឈើ ខុស ច្បាប់ របស់ មេ ឈ្មួញ ដ៏ ល្បីល្បាញ ឈ្មោះ ហ៊ូ វ ជី វ៉ៃ និង បក្ខពួក ដឹក ផល អនុផល ដោយ គ្មាន ច្បាប់ អនុញ្ញាត ឆ្លងដែន យកទៅលក់ នៅ ប្រទេស វៀតណាម តាម ច្រក អូរ សា ថី ស្ថិត ក្នុង ដែន សមត្ថកិច្ច នគរបាល ការពារ ព្រំដែន ប៉ុស្តិ៍ លេខ ៥០៧ ។
ហើយ ឈ្មួញ ឈើ ឈ្មោះ ហ៊ូ វ ជី វ៉ៃ និង បក្ខពួក កំពុង ធ្វើ សកម្មភាព នៅ ចំណុច ភូមិសាស្ត្រ ឃុំ ញ៉ាង ស្រុក អណ្តូង មាស ខេត្ត រតនគិរី ។
បើ តាម សេចក្តីរាយការណ៍ ពី សកម្មជន ព្រៃឈើ ឲ្យដឹងថា ឈើ ខុសច្បាប់ ទាំងនោះ ត្រូវបាន គេ ដឹក ឆ្លងដែន តាម ច្រក អូរ សា ថី ស្ថិត ក្នុង ដែន សមត្ថកិច្ច របស់ នគរបាល ការពារ ព្រំដែន ប៉ុស្តិ៍ លេខ ៥០៧ គ្រប់គ្រង ដោយ លោក ខេន សារិន អត្ថ លេខ ៥៣៧១៦ ( ឯ ខាង វៀតណាម ហៅ ប៉ុស្តិ៍ ហ្វាតាំ ) ទាំង ថ្ងៃ ទាំងយប់ ដោយ គ្មាន ការបង្ក្រាប ពី សមត្ថកិច្ច ពាក់ព័ន្ធ ជាពិសេស គណៈបញ្ជាការ ឯកភាព ខេត្ត រតនគិរី ដែល ដឹកនាំ ដោយ លោក ញ៉ែម សំអឿន ជា អភិបាលខេត្ត នោះឡើយ ។
បើ តាម សេចក្តីរាយការណ៍ ពី សកម្មជន ឃ្លាំមើល បទល្មើស ព្រៃឈើ បានឲ្យដឹងថា ចាប់ពី ដើម សប្តាហ៍ ទី ២ នៃ ខែ មីនា ឆ្នាំ ២០២២ នេះ មេ ឈ្មួញ ឈើ ខុសច្បាប់ ដ៏ ល្បីឈ្មោះ ប្រចាំ ខេត្ត រតនគិរី គឺ លោក ហ៊ូ វ ជី វ៉ៃ និង បក្ខពួក បាន ប្រើប្រាស់ រថយន្ត ប៉ា កុង កែច្នៃ ជាច្រើន គ្រឿង សម្រុក ដឹកឈើ ចេញពី ព្រៃ សហគមន៍ ភូមិ ចង និង ភូមិ ចាយ នៃ ឃុំ ញ៉ាង និង មួយចំនួនទៀត ចេញពី ព្រៃ ដែន ឧទ្យាន ជាតិ វីរ ជ័យ ចំនុច អូរ កា ផា អូរ ដំបូក និង អូរ កា យ៉ាក់ ដោយ ដឹក ឈើ កាត់ តាម ផ្លូវ ក្នុង ក្រុមហ៊ុន របស់ ឧកញ៉ា ណា ម៉ា រ៉ា ឌី ហើយ ឆ្លងកាត់ ភូមិ ចង ភូមិ ពែ ង និង ភូមិ ជិះ នៃ ឃុំ ញ៉ាង ស្រុក អ ណូង មាស បន្ត កាត់ តាម ផ្លូវ មុខ សាលា អនុវិទ្យាល័យ ឃុំ ញ៉ាង ហើយ បន្ត កាត់ តាម ចំការកៅស៊ូ ឆ្ពោះ ទៅ ទំលាក់ ឈើ នៅ មាត់កំពង់ ទឹក ច្រក អូរ សា ថី ( ខាង វៀតណាម ហៅ ប៉ុស្តិ៍ ហ្វាតាំ ) ដែល គ្រប់គ្រង ដោយ កម្លាំង នគរបាល ការពារ ព្រំដែន ប៉ុស្តិ៍ លេខ ៥០៧ ដោយ មាន កម្មករ ខាង ឈ្មួញ ឈើ វៀតណាម ជាច្រើន នាក់ ចាំ ចង ព្យាង្គ ឈើ ខុសច្បាប់ ភ្លាមៗ តាម ទឹក ឆ្លង ទៅ ត្រើយម្ខាង នៃ ទឹកដី ប្រទេស វៀតណាម ។ មេ ឈ្មួញ ល្បីឈ្មោះ ហ៊ូ វ ជី វ៉ៃ បើ គ្មាន ទំនាក់ទំនង ល្អ ចែក ផលប្រយោន៍ ឲ្យ មន្ត្រី ជំនាញ ពាក់ព័ន្ធ ក្នុង ខេត្ត រតនគិរី ជា ប្រព័ន្ធ ទេនោះ ជាពិសេស គឺ លោក ខេន សារិន នាយ នគរបាល ការពារ ព្រំដែន ប៉ុស្តិ៍ លេខ ៥០៧ គឺ មិន អាច ដឹក ឈើ ខុសច្បាប់ ឆ្លងដែន បានឡើយ ។
ជា ចុងក្រោយ ក្រុម សកម្មជន ឃ្លាំ មើល បទល្មើស ព្រៃឈើ សំណូមពរ ដល់ ឯកឧត្តម សាយ សំ អាល់ រដ្ឋមន្ត្រី ក្រសួង បរិស្ថាន ឯកឧត្តម នាយ ឧត្តមសេនីយ៍ សៅ សុខា ប្រធាន គណៈកម្មការ ជាតិ ទប់ស្កាត់ និង បង្ក្រាប បទល្មើស ធនធាន ធម្មជាតិ មេត្តា បើក ការស៊ើបអង្កេត ស្រាវជ្រាវ និង បង្ក្រាប បទល្មើស ជំនួញ ឈើ ខុសច្បាប់ ទ្រង់ទ្រាយ ធំ របស់ មេ ឈ្មួញ ឈ្មោះ ហ៊ូ វ ជី វ៉ៃ ក្នុង ទឹកដី ខេត្តរតនគិរី នេះ ផង ដើម្បី រក្សាបាន ធនធានធម្មជាតិ ក្នុង ដីព្រៃ សហគម ន៏ និង ព្រៃឈើ ក្នុង ដែន អភិរក្ស ឧទ្យាន ជាតិ វីរ ជ័យ សម្រាប់ ទុកជា ផលប្រយោជន៍ រួម ។