ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
តូប​អាជីវករ​ខ្មែរ​នៅ​ផ្សាររោងក្លឿ ​ប្រទេសថៃប្រមាណជិត​១០តូប ត្រូវ​បានអគ្គីភ័​យ​លេប​ត្រ​បា​ក់​អស់​ទាំង​ស្រុង
Sat,18 August 2018 (Time 09:53 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1481នាក់)

ខេត្តបន្ទា​យមានជ័យ​៖តាមសេ​ចក្តីរាយ​ការណ៍​បាន​ឲ្យដឹង​ថា​៖នា​វេលា​ម៉ោង​ប្រ​មាណ​ជាង​៥ល្ងា​ច​ ថ្ងៃទី​១៨ ខែសីហា​ ឆ្នាំ២០១៨នេះ​ មានអគ្គីភ័យមួ​យ​បានឆាបឆេះ​តូប​របស់​អាជីវករខ្មែរ ដែលលក់ដូរ​នៅ​នៅផ្សារ​រោងក្លឿ ប្រទេ​សថៃ​បង្ក​ឲ្យមានកា​រភ្ញាក់ផ្អើល​។

សូ​មជំរាប​ដែរថា​៖ហេតុការណ៍នេះ​បាន​កើត​ឡើង​នៅ​ចំណុ​ចអា​គាB ផ្សារថ្មី ​ផ្សាររោក្លឿ ប្រទេ​ស​ថៃ​។​

តាម​សេ​ចក្តីរាយ​ការណ៍​ដដែរ​បន្តថា​៖ក​រណីអ​គ្គី​ភ័យ​ដែល​លេបត្រ​បាក់តូប​របស់​អាជីវករខ្មែរ​អស់ប្រមាណជិត១០តូប​នេះ ​រហូតមកដ​ល់​វេលា​ម៉ោង​០៨​យ​ប់ទើប​រ​លត់ជា​ស្ថាពរ ដោយ​មានកា​រជួយ​អន្តរាគម​ន៍​ ពីអាជ្ញាធរ​របស់ប្រទេស​ថៃ​ ដែល​បាននាំយករថយន្ត​ពន្លត់អគ្គី​ភ័យ​ជា​ច្រើនគ្រឿង ព្រមទាំងយករថយន្ត​អេស្គាវើទ័រ​ចំនួ២​គ្រឿងម​កកាយផ្តាច់​ទើបបានរ​លត់​។


ពាក់ពន្ឋ័ទៅនឹងអគ្គីភ័យឆាបឆេះនេះដែរបើតាមប្រភពព័ត៌​មានបាន​ឲ្យដឹងដែរ​ថា​៖ការឆេះ​នេះ​មិន​ដឹ​ង​ពីមូល​ហេតុនោះទេ ​ដោយ​ដឹងថា​​កាឆេះនេះ​គឺផ្តើមចេញ​ពីក្នុងតូប​តែ​ម្តង​។

​បើតាមសមត្ថកិច្ច​ថៃប្រាប់​អ្នកសារព័ត៌មាន​ឲ្យដឹងថា​៖​ការឆេះតូបរ​បស់​អាជីវក​រខ្មែរមិនបណ្តា​ល​ឲ្យមនុស្សរងគ្រោះថ្នាក់នោះទេ តែឥវ៉ាន់ប្រមាណជិត១០តូបត្រូវអគ្គីភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង។

ដោយឡែក​ទំហំនៃការខូចខាតនូវមិនទាន់ដឹងនៅឡើយ ជំនាញកំពុងតែធ្វើការពិនិត្យ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
19 នាក់
ម្សិលមិញ :
32 នាក់
សប្តាហ៍នេះ :
440 នាក់
ខែនេះ :
1788 នាក់
3 ខែនេះ :
5582 នាក់
សរុប :
94124 នាក់