ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​
Wed,29 January 2020 (Time 06:11 PM)
ដោយ ៖ (ចំនួនអ្នកអាន: 27នាក់)

សៀមរាប​ ៖​ មន្ត្រី​នគរបាល​ខេត្ត​សៀមរាប​ បានអោយដឹងនៅ​ព្រឹក​នេះ​ថា​ នៅល្ងាចថ្ងៃទី​២៨​ ខែ​មករា​ ឆ្នាំ​២០២០​ សមត្ថកិច្ច​នគរបាល​ខេត្ត​សៀមរាប​ បានហៅ​មនុស្ស​ប្រុសស្រី២នាក់ មកសាកសួរ​ ពាក់ព័ន្ធ​នឹងការផ្សាយ​ព័ត៌មាន​មិនពិត តាមបណ្ដាញសង្គមហ្វេសប៊ុក ទាក់ទងនឹងការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា​ នៅខេត្តសៀមរាប​ ។

សមត្ថកិច្ច​បញ្ជាក់​ថា​ បុរសនិងយុវតីទាំង២នាក់នេះ​ បានប្រេី​គណនេយ្យ​របស់ខ្លួនបង្ហោះ​ព័ត៌មាន​តាមបណ្តាញ​សង្គម​ហ្វេសប៊ុក​ ដោយអះអាងថា​ មានករណី​ឆ្លង​វីរុស​កូរ៉ូណា​ ចំនួន​៤ករណី​ នៅសណ្ឋាគារ​ប៉ាស៊ីហ្វិក​ ខេត្តសៀមរាប​ ។

ការផ្សាយនេះ​ ត្រូវ​បានសាលាខេត្តសៀមរាប​ចេញ​សេចក្ដី​បំភ្លឺ​មួយ ដោយបាន​បញ្ជាក់​ថា​ គ្មាន​ករណី​ឆ្លង​ជម្ងឺ​ផ្លូវ​ដង្ហើម​វីរុស​កូរ៉ូណា​ កេីតឡេីងនៅ​សណ្ឋាគារ​ណាមួយ​ ក្នុង​ខេត្ត​សៀមរាប​នោះទេ​ ។

ការផ្សាយថា​ មានជនជាតិ​ចិន​ ៤​នាក់​ ឆ្លងជម្ងឺ​ផ្លូវដង្ហេីម​នៅខេត្ត​សៀមរាប​ អាចជាចេតនា​អាក្រក់​របស់​ជនបំពុលសង្គម ​ដេីម្បី​បំភ័យភ្ញៀវទេសចរណ៍ជាតិ​ និង​អន្តរជាតិ​ កុំអោយមកទស្សនាប្រាសាទអង្គរវត្ត​ ខេត្ត​សៀមរាប​ និងបង្ករចលាចលសង្គមតែ​ប៉ុណ្ណោះ​ ។

សមត្ថកិច្ច​មិនទាន់​បញ្ជាក់​ថា​ មនុស្ស​ទាំង​ពីរនាក់​នេះ​ គួរអប់រំណែនាំ​ ឬកសាងសំណុំរឿង ដេីម្បី​បញ្ជូនទៅ​តុលាការ​នោះទេ​ ។ ប៉ុន្តែ​តាម​មាត្រា​ ៤២៥​ នៃ​ក្រមព្រហ្មទណ្ឌ​ បានចែងថា​ បទក្លែង​ព័ត៌មាន​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១ឆ្នាំ​ ទៅ​ ២ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​ពីរលានរៀល​ទៅ​បួនលានរៀល​ ៕

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងសំអាង ដែលអ្នក​នាង ខ្ញុង LIVE ​លក់​រាល់​ថ្ងៃលើបណ្តាញសង្គម ​ត្រូវ​សមត្ថកិច្ច​ចុះឆែក​ឆេរដកហូតដោយ​សង្ស័យ​អត់​​ច្បាប់ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
16 នាក់
ម្សិលមិញ :
70 នាក់
សប្តាហ៍នេះ :
313 នាក់
ខែនេះ :
911 នាក់
3 ខែនេះ :
1725 នាក់
សរុប :
1725 នាក់