ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
ឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ា ២នាក់ និងខ្មែរម្នាក់ ករណីឆបោកប្រាក់តាម Facebook ក្រោមរូបភាពផ្ញើសម្ភារៈពីបរទេស
Mon,05 October 2020 (Time 09:39 PM)
ដោយ ៖ (ចំនួនអ្នកអាន: 173នាក់)

(ភ្នំពេញ)៖ ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ទើបកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជនជាតិនីហ្សេរីយ៉ា២នាក់ និងខ្មែរម្នាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ពាក់ព័ន្ធករណីឆបោកប្រាក់តាម Facebook ក្រោមរូបភាពលោងលោមស្រលាញ់ និងផ្ញើសម្ភារប្រើប្រាស់ពីបរទេសមកឲ្យជនរងគ្រោះនៅខ្មែរ ប៉ុន្ដែទាមទារឲ្យបង់ថ្លៃសេវាផ្ញើទើបអាចទទួលសម្ភារនោះបាន។

ក្រោយទទួលបានបទបញ្ជា កម្លាំងជំនាញបានចុះបង្ក្រាបបទល្មើសជាក់ស្ដែង លើករណីឆបោកប្រាក់ តាមបណ្តាញទូរគមនាគមន៍ ក្រោមរូបភាពឆបោកលួងលោមស្នេហា ដោយផ្ញើសម្ភារពីក្រៅប្រទេសមកឲ្យជនរងគ្រោះ ដូចជា គ្រឿងអលង្ការ ប្រាក់មួយចំនួន និងសម្ភារប្រើប្រាស់ដទៃទៀត ហើយដោយតម្រូវឲ្យជនរងគ្រោះបង់ថ្លៃសេវាផ្សេងៗ។

ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៣នាក់៖ ទី១៖ឈ្មោះ ធន សារ៉េម ភេទស្រី អាយុ៣៣ឆ្នាំ, ទី២៖ឈ្មោះ MAKCAVA FEMI WISDOM អាយុ២៨ឆ្នាំ ជនជាតិនីហ្សេរីយ៉ា និងទី៣៖ឈ្មោះ SPARK ONWA អាយុ៣៣ឆ្នាំ ជនជាតិនីហ្សេរីយ៉ា នាំមកសាកសួរនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។

បន្ទាប់ពីការសាកសួរ កម្លាំងនាយកដ្ឋានបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្រោយមកនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ ជនសង្ស័យទាំងបីនាក់ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួន ពាក់ព័ន្ធនឹងបទឆបោក។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តាមការណែនាំពីនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះក្រុមឆបោក បើមានករណីនេះកើតឡើងសូមមកដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ៕

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
13 នាក់
ម្សិលមិញ :
59 នាក់
សប្តាហ៍នេះ :
332 នាក់
ខែនេះ :
1778 នាក់
3 ខែនេះ :
5593 នាក់
សរុប :
94245 នាក់