ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ករណីឃា​ត​កម្ម ប្រើដាវជាអាវុធកាប់បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសធ្ងន់ នៅខណ្ឌព្រែកព្នៅ
Mon,05 October 2020 (Time 09:45 PM)
ដោយ ៖ (ចំនួនអ្នកអាន: 274នាក់)

ភ្នំពេញ: យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ មានករណីឃាតកម្ម យកដាវកាប់បណ្ដាលឲ្យស្លាប់ នៅចំណុចលើផ្លូវបេតុង ភូមិវែង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖
១.ឈ្មោះ អេន សុខាក់ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ូតូ មានទីលំនៅភូមិបួនមុខ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
២.ឈ្មោះ មឿន វណ្ណា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
៣.ឈ្មោះ អ៊ី ភីរក្ស ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ភ្នំពេញ។
ជនរងគ្រោះក្នុងហេតុការនោះរួមមាន៖
១.ឈ្មោះ ម៉ុន សុភ័ក្ត្រ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិស្វាយ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល (ស្លាប់)។
២.ឈ្មោះ ចាន់ ស៊ីដាត ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក មានទីលំនៅជាមួយជនរងគ្រោះ (របួសធ្ងន់)។
៣.ឈ្មោះ ហៃ ហឿន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅជាមួយជនរងគ្រោះ​ (របួសធ្ងន់)។
សម្ភារ:បន្សល់ទុក និងស្លាកស្នាម៖
១.ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ១CR.២៧៤១ ចំនួន ០១គ្រឿង។
២.ស្នាមរយ:ចំហៀងក្បាលផ្នែកខាងស្ដាំទំហំ១៦Cm ចំនួន០១កន្លែង និងស្នាមរយ:ខ្នងដល់ឆ្អឹងទំហំ៤.១០Cm ចំនួន០១កន្លែង។
នៅពេលកើតហេតុ ជនរងគ្រោះ និងឈ្មោះ ចាន់ ស៊ីដាត, ឈ្មោះ ហៃ ហឿន និងមិត្តភក្កិចំនួន០២នាក់ទៀត ជិះម៉ូតូចំនួន០២គ្រឿង ចេញពីហាងផឹកស៊ីមួយកន្លែង ដែលមានយីហោ ម្លប់ស្បូវ នៅសង្កាត់ពន្សាំង ដោយឈ្មោះ ហៃ ហឿន ជាអ្នកឌុបជនរងគ្រោះ លុះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យចំនួន ០៣នាក់ ខាងលើ ជិះម៉ូតូមកបុកម៉ូតូជនរងគ្រោះ បណ្ដាលឲ្យដួលរួចជនសង្ស័យ ក៏បានធ្វើសកម្មភាពយកដាវកាប់ ទៅលើជនរងគ្រោះ ចំក្បាលផ្នែកខាងស្ដាំចំនួន ០១កន្លែង និងខ្នងចំនួន ០១កន្លែង បណ្ដាលឲ្យរបួសធ្ងន់ ដោយស្ថានភាពធ្ងន់ធ្ងរពេក ជនរងគ្រោះក៏បានស្លាប់ នៅពេលបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ចំណែកជនរងគ្រោះចំនួន ០២នាក់ទៀត រងរបួសធ្ងន់។

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4 នាក់
ម្សិលមិញ :
29 នាក់
សប្តាហ៍នេះ :
355 នាក់
ខែនេះ :
1781 នាក់
3 ខែនេះ :
5538 នាក់
សរុប :
94138 នាក់