ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
ករណី​បុរស​ម្នាក់​ឆបោក​តាម​ទូរស័ព្ទ​អស់លក្ខណ៍​ជាប់អន្ទាក់​សមត្ថកិច្ច កម្លាំង​ជំនាញ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ដោយ​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកំពង់ធំ....
Fri,10 January 2020 (Time 09:43 AM)
ដោយ ៖ (ចំនួនអ្នកអាន: 1278នាក់)

ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ករណី​បុរស​ម្នាក់​ឆបោក​តាម​ទូរស័ព្ទ​អស់លក្ខណ៍​ជាប់អន្ទាក់​សមត្ថកិច្ច កម្លាំង​ជំនាញ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ដោយ​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកំពង់ធំ គឺ​ដួង សា​រ៉​ន បាន​សហការ​ជាមួយ​សមត្ថកិច្ច​យើង​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ករណី​ជំរិត​ទារប្រាក់​ដោយ​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្តកំពង់ធំ ។
ជន​រង​គ្រោះ ឈ្មោះ ប៉ែន​សា​វី ភេទ​ស្រី អាយុ​៦៨​ឆ្នាំ នៅ​ភូមិ​ចំការ​ចេក​ជើង ខេត្តពោធិ៍សាត់ បច្ចុប្បន្ន​ស្នាក់​នៅ​តំបន់​រោង​ជប៉ុន ភូមិសាស្ត្រ​ឃុំ​សុចិត្រ ព្រំប្រទល់​ខេត្ត កំពង់ធំ និង ខេត្តក្រចេះ ។ យោង​តាម​ចម្លើយ ឈ្មោះ ប៊ិ​ច ស៊ីវ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ត្រូវជា​កូនប្រសារ​របស់​ជន​រង​គ្រោះ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​១២​និង​៤០​នាទី មាន​លេខ​ទូ​រស​ព្ឌ័ 067 936708 បាន​តេ​មក​ទូរស័ព្ទ​របស់​ខ្លួន ហើយ​បាន​និយាយ​ថា ម្តាយរ​បស់បង​ខ្ចី​ម៉ូតូ​របស់ខ្ញុំ​ជិះ​ទៅ​បុក​កូន​អ្នកធំ ហើយ​ខាង​ជន​រង​គ្រោះ​ទារ​សំណង​១៧០០០​ដុល្លារ បើ​មិន​បាន​ទេ គាត់​មិន​មានជីវិត​ទៅ​ផ្ទះ​វិញ​ទេ ហើយ​ហាម​ប្រាប់​សមត្ថកិច្ច ។


ដោយសារ​ល​ខ​ទូរស័ព្ទ​ចេះ​តែ​ខ​លម​ក​ទាមទារ​ឲ្យ​វេ​លុយ​ឲ្យ​គេ​ធ្វើ​ឲ្យ​គាត់​ជា​កូនប្រសារ​មិនដឹង​រក​លុយ​ឯណា​បាន​ច្រើន​ម្លឹ​ង​ៗ​នោះ​ក៏​ចេះ​តែ​ពន្យា​ពេល​ដោយ​ប្រាប់​ថា លុយ​ខ្ចី​ធនាគារ​មិន​ទាន់​បាន​ទេ ដោយ​ជនសង្ស័យ​តេ​រក​ប្រាក់​រហូត លុះដល់​ថ្ងៃ​ទី​០៥ មក​រា ២០២០ គាត់​បាន​តេ​ប្រាប់​វា​ថា លុយ​ខ្ចី​គេ​បាន​២០០០​ដុល្លារ​ទេ​ឲ្យ​ប្រពន្ធ​ទៅ​យក​ហើយ តែ​ប្តី​ប្រពន្ធ​គាត់​ឈ្លោះ​គ្នា ពេល​នេះ​ខ្ញុំ​វេ​ឲ្យ​បង​១០០​ដុល្លារ​ទិញ​អី​ហូប​សិន​ទៅ ចាំ​ស្អែក​ខ្ញុំ​វេ​ឲ្យ​ទាំងអស់ រហូត​ដល់​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០២០ ជនសង្ស័យ​ឈ្មោះ វេ​ង យ​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ បាន​មក​ដក​លុយ​នៅផ្ទះ​វី​ង​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​តែ​ម្តង យក​មក​ចងក្រង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ធំ ដើម្បី​ចាត់ការ​បន្ត ៕

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
25 នាក់
ម្សិលមិញ :
108 នាក់
សប្តាហ៍នេះ :
311 នាក់
ខែនេះ :
1799 នាក់
3 ខែនេះ :
5604 នាក់
សរុប :
94368 នាក់