កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបើកប្រតិបត្តិការបង្ក្រាបផលិតផលគ្រឿងសម្អាងក្លែងក្លាយ ដែលទីតាំងទី១នៅផ្ទះលេខ៥៨zនិងតាំងទី២ ផ្ទះលេខ៥០z ផ្លូវលេខ១៣៤zក្រុម២៣ ភូមិ៧ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោករាជធានីភ្នំពេញ មានម្ចាស់ឈ្មោះ យ៉ាង ផាន់ណា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ សហគ្រាស(យីហោអេឡិចគីកូសប) ។ការចុះបង្ក្រាបនោះផងដែរ សមត្ថកិច្ចចម្រុះបានពិនិត្យរកឃើញគ្រឿងសម្អាងជាច្រើនប្រភេទខុសច្បាប់ត្រូវបាននាំចូល រក្សាទុក និងចែកចាយដោយគ្មានការអនុញ្ញាតិច្បាប់ពីក្រសួងសុខាភិបាល និងគ្រឿងសម្អាងមួយចំនួនត្រូវបានសង្ស័យថាវិចខ្ចប់ដោយម្ចាស់ទីតាំងខុសស្តង់ដារដោយពុំមានច្បាប់អនុញ្ញាតិពីស្ថាប័នមានសមត្ថកិច្ច រួមនឹងការដកហូតស្ទិកហ្គ័របិទលើផលិតមួយចំមួនទៀតផងដែរ ។គ្រឿងសំអាងខាងលើខ្លះ ត្រូវបានគេដឹងថា ត្រូវបានLive លក់តាមបណ្តាញសង្គមហ្វេសបុក ដោយតារាកំប្លែងដ៏ល្បីអ្នកនាង ខ្ញុង ដែលមានប្រេនម៉ាក Nk ដែលសមត្ថកិច្ចសង្ស័យថា ជាផលិតផលគ្មានច្បាប់អនុញ្ញាត ដែលប៉ះពាល់ដល់សុខភាព។ ផលិតផលគ្រឿងសម្អាងទាំងនោះ ត្រូវបានដកហូតជាបណ្តោះអាសន្នយកមករក្សាទុកនៅលេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដើម្បីទុកស្រាវជ្រាវស៊ើបអង្កេតបន្តតាមនីតិវិធី ៕
ព័ត៌មានគួរចាប់អារម្មណ៍
ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()
មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()
អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()
ឃាត់ខ្លួនជនបង្ករចលាចលសង្គម និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិតថា “មានការឆ្លងជម្ងឺផ្លូវដង្ហេីមវីរុសកូរ៉ូណា នៅខេត្តសៀមរាប” ()
លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()
វីដែអូ
ចំនួនអ្នកទស្សនា