ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
សម្រេច ផ្អាក ការ ចូល មក បំពេញការងារ ជា បណ្ដោះអាសន្ន ចំពោះ មន្ត្រីរាជការ បំរើ ការងារ នៅ បរិវេណ ក្រសួងមហាផ្ទៃ.
Tue,08 December 2020 (Time 10:20 AM)
ដោយ ៖ (ចំនួនអ្នកអាន: 209នាក់)

រាជធានី ភ្នំពេញ ៖ សម្ដេច ក្រឡាហោម ស ខេ ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បាន ចេញ បទបញ្ជា ថ្មី មួយ ស្ដី ពី ការ ផ្អាក ការ ចូល មក បំពេញការងារ ជា បណ្ដោះអាសន្ន ចំពោះ មន្ត្រី រាជការ ដែល បំរើ ការងារ នៅ ក្នុង បរិវេណ ទីស្ដីការ ក្រសួងមហាផ្ទៃ ចាប់ពី ថ្ងៃ ទី ៧ ខែធ្នូ ឆ្នាំ ២០២០ រហូត ដល់ មានការ ជូនដំណឹង ជា ថ្មី ដើម្បី បង្ការ ទប់ស្កាត់ ការ ឆ្លង រីក រាលដាល ជំងឺ កូ វី ដ ១៩ ដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ស៊ី វិល នគរបាល ជាតិ និង មន្ត្រី ពន្ធនាគារ ដែល បំរើ ការងារ ក្នុង បរិវេណ ទីស្ដីការក្រសួង និង ដើម្បី បង្ការ ទប់ស្កាត់ ការ ឆ្លង រីក រាលដាល ក្នុង សហគមន៍ ។ការ សម្រេច ផ្អាក ការ ចូល មក បំពេញការងារ ជា បណ្ដោះអាសន្ន ចំពោះ មន្ត្រីរាជការ ដែល បំរើ ការ ងារ នៅ ក្នុង បរិវេណ ទីស្ដីការ ក្រសួងមហាផ្ទៃ ចាប់ពី ថ្ងៃ ទី ៧ ខែធ្នូ ឆ្នាំ ២០២០ ធ្វើ ឡើង ចំ ពេល ដែ ល ក្រសួងសុខាភិបាល បាន រក ឃើញ មន្ត្រី បម្រើ ការងារ នៅ ក្រសួងមហាផ្ទៃ ម្នាក់ ទៀត មាន វិជ្ជមាន វីរុស កូ វី ដ ១៩ គឺ ស្ត្រី ឈ្មោះ ជី ពេជ្រ ធា រ៉ា វ័យ ២៩ ឆ្នាំ ដោយ ស្ត្រី រូប នេះ បាន ចូល ហាង Zando បឹង កេងកង នា ថ្ងៃ ទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលា ម៉ោង ២0 និង ៣០ នាទី យប់ ដោយ មិន បានការ ពារ ត្រឹមត្រូវ ។យោង តាម លិខិត ចុះ ថ្ងៃ ទី ០៧ ខែធ្នូ ឆ្នាំ ២០២០ នេះ សម្តេច ស ខេ ង បាន បញ្ជាក់ ផង ដែរ ថា ក្រៅ ពី ការ ផ្អាក ចូល មក បំពេញការងារ ជា បណ្ដោះអាសន្ន នៅ ក្នុង បរិវេណ ក្រសួងមហាផ្ទៃ នោះ គ្រប់ ថ្នាក់ ដឹកនាំ មន្ត្រីរាជការ ស៊ី វិល មន្ត្រី នគរបាល ជាតិ និង មន្ត្រី ពន្ធនាគារ ដែល បម្រើ ការងារ នៅ តាម អគ្គ - នាយកដ្ឋាន ឬ អង្គភាព នានា ដែល មាន ទីតាំង ស្ថិត ក្នុង បរិវេណ ទីស្តីការ ក្រសួងមហាផ្ទៃ ដែល មិន ទាន់ បាន យក សំណាក ដើម្បី ធ្វើ រោគវិនិច្ឆ័យ រក វីរុស កូ វី ដ ១៩ ត្រូវ រួសរាន់ មក យក សំណាក នៅ ថ្ងៃ ទី ០៧ ខែធ្នូ ឆ្នាំ ២០២០ នេះ ក្នុង បរិវេណ ទីស្តីការ ក្រសួងមហាផ្ទៃ ។សម្តេច បាន បន្ត ថា « ក្នុងអំឡុងពេល នៃ ការ ផ្អាក ការ ចេញ - ចូល មក បំពេញការងារ ជា បណ្តោះ អាសន្ន នេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ស៊ី វិល មន្ត្រី នគរបាល ជាតិ និង មន្ត្រី ពន្ធនាគារ ដែល បម្រើ ការងារ នៅ តាម អគ្គនាយកដ្ឋាន ឬ អង្គភាព នានា ដែល មាន ទីតាំង ស្ថិត ក្នុង បរិវេណ ទីស្តីការ ក្រសួង មហាផ្ទៃ ត្រូវធ្វើ ច ត្តា ឡី ស័ក រយៈពេល ១៤ ថ្ងៃ ឱ្យ បាន ត្រឹមត្រូវ និង ហ្មត់ចត់ បំផុត តាម គោល ការណ៍ ណែនាំ របស់ ក្រសួងសុខាភិបាល និង ត្រូវ ណែនាំ ដល់ ក្រុម គ្រួសារ របស់ ខ្លួន ឱ្យ អនុវត្ត វិធានការ ការពារ ជំងឺ កូវ ដ ១៩ ដើម្បី រួម គ្នា បង្ការ ទប់ស្កាត់ ការ ឆ្លង ជំងឺ នេះ នៅ ក្នុង សហគមន៍ » ។ ក្នុង នោះ ផង ដែរ ដើម្បី ធានា និរន្តរភាព ការងារ របស់ ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ស៊ី វិល មន្ត្រី នគរបាល ជាតិ និង មន្ត្រី ពន្ធនាគារ ដែល បម្រើ ការងារ នៅ ក្នុង បរិវេណ ទីស្តីការ ក្រសួងមហាផ្ទៃ ត្រូវ បំពេញការងារ ពី ចម្ងាយ តាម រយៈ អន ឡាញ ។

អគ្គនាយកដ្ឋាន និង អង្គភាព នានា ដែល មាន ទីតាំង ស្ថិត ក្នុង បរិវេណ ទីស្តីការ ក្រសួងមហាផ្ទៃ ត្រូវ ចាត់ មន្ត្រី ដែល មិន ប៉ះពាល់ ផ្ទាល់ និង ប្រយោល ជាមួយនឹង ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា ពី ០៥ ទៅ ០៧ នាក់ ឱ្យមក ប្រចាំការ នៅ ទីស្តីការ ក្រសួងមហាផ្ទៃ ហើយ ត្រូវ រៀបចំ បញ្ជី ឈ្មោះ មន្ត្រី ប្រចាំការ ទាំងនោះ បញ្ជូន មក អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ នៅ ថ្ងៃ ទី ០៧ ខែធ្នូ ឆ្នាំ ២០២០ នេះ ។ មន្ត្រី ដែល ត្រូវ បាន ចាត់ ឱ្យមក ប្រចាំការ ទាំងនោះ ត្រូវ អនុវត្ត ឱ្យ បាន ត្រឹមត្រូវ នូវ វិធានការ ការពារ ជំងឺ កូ វី ដ ១៩ ។ ប្រគល់ ភារកិច្ច ជូន លោក សន្តិ បណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ និង ជានា យក ខុទ្ទកាល័យ សម្តេច ក្រឡាហោម ដើម្បី ដឹកនាំ សម្របសម្រួល ការងារ មន្ត្រី ប្រចាំការ នេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
61 នាក់
ម្សិលមិញ :
59 នាក់
សប្តាហ៍នេះ :
380 នាក់
ខែនេះ :
1826 នាក់
3 ខែនេះ :
5641 នាក់
សរុប :
94293 នាក់