ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
សម្តេចតេជោ ហ៊ុន សែន បង្ហាញបណ្តាញទាក់ទងសម្រាប់បរិច្ចាគថវិកា ទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩
Tue,08 December 2020 (Time 10:28 AM)
ដោយ ៖ (ចំនួនអ្នកអាន: 186នាក់)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា សប្បុរសជនដែលចង់ចូលរួមបរិច្ចាគថវិកាទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ អាចទាក់ទងតាមបណ្តាញចំនួនពីរ។
បើតាមសម្តេចតេជោ ហ៊ុន សែន បណ្តាញទាំងពីរនេះរួមមាន៖ ១៖ តាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រីដែលមានលេខទូរស័ព្វ 012 961971 ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី និង ទី២៖ តាមរយៈធានាគារ ABA លេខគណនេយ្យ (001249176) Tep Sothy។
សម្រាប់ការចូលរួមតាម ABA សម្តេចតេជោ ហ៊ុន សែន បានស្នើសប្បុរសជនដាក់ឈ្មោះ និងទីកន្លែងរស់នៅឱ្យបានត្រឹមត្រូវ ដើម្បីសម្តេចបានធ្វើលិខិតថ្លែងអំណរគុណចំឈ្មោះពិតប្រាកដ។
ចលនានៃការបរិច្ចាគថវិកាជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ បានកើតឡើងជាបន្តបន្ទាប់ ក្រោយពេលសម្តេចតេជោ ប្រកាសពីការត្រៀមបម្រុងថវិកាទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០។ សម្តេចតេជោ ហ៊ុន សែន គ្រោងទិញវ៉ាក់សាំងប្រមាណ ១លានដូស សម្រាប់ចាក់លើប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់ដំណាក់កាលដំបូង។
រហូតដល់ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន ទទួលបានថវិកាជាង ១៨លានដុល្លារហើយ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការចូលរួមបរិច្ចាគថវិកាទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ គឺជា «ខឿនការពារសុខភាពរបស់ប្រជាជន» បន្ទាប់ពីខឿនការពារជាតិរបស់ប្រជាជននាឆ្នាំ២០០៨ ដល់ឆ្នាំ២០១១។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ព្រះសង្ឃ និងជនរួមជាតិក្នុងចលនាប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ដែលសម្តេចចាត់ទុកថាជា «ខឿនការពារសុខភាពរបស់ប្រជាជន»៕

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
52 នាក់
ម្សិលមិញ :
59 នាក់
សប្តាហ៍នេះ :
371 នាក់
ខែនេះ :
1817 នាក់
3 ខែនេះ :
5632 នាក់
សរុប :
94284 នាក់