ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ផ្តល់អង្ករចំនួន០៨តោនព្រមទាំងគ្រឿងឧប​ភោគ​បរិភោគដល់ អធិការដ្ឋាននគរបាលក្រុង ស្រុកចំនួ​ន០៤ក្នុងខេត្តបាត់ដំបង
Tue,08 December 2020 (Time 10:38 AM)
ដោយ ៖ (ចំនួនអ្នកអាន: 189នាក់)

នៅព្រឹកថ្ងៃទី៧ ខែ ធ្នូ ឆ្នាំ ២០២០ នេះឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណៈការនិងដឹកជញ្ជូននិងជាប្រធានក្រុមការងារក្រ​ឡា​ហោមមនុស្សធម៌បាត់ដំបងបានដឹកនាំក្រុម​ការងារនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្រ្តី រដ្ឋ​មន្រ្តី​ក្រសួងមហាផ្ទៃ និងលោកជំទាវមកប្រគល់ជូនដល់អង្គភាពអធិការដ្ឋាននគរបាលក្រុង-ស្រុកចំនួនបួនចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង។

ក្នុងពិធីប្រគល់អំណោយដ៏ថ្លៃថ្លានេះ ឯកឧត្តម ខាន់ ម៉ាណេរ បានមានប្រសាសន៍ថា ដើម្បីចូល​រួមជួយសម្រាល ចំពោះការលំបាកខ្លះរបស់ក្រុមគ្រួសារកងកម្លាំងនគរបាល ក៏ដូចប្រជាពលរដ្ឋក្រីក្រនៅមូលដ្ឋាន ថ្ងៃនេះសម្តេច ក្រឡាហោម ស ខេង និងលោកជំទាវ តាមរយៈក្រុមការងារក្រឡាហោមមនុស្សធម៌បាត់ដំបង ដែលមានរូបឯកឧត្តម ជាប្រធានក្រុមបាននាំយកអង្ករចំនួន ០៨តោន មីចំនួន២០០កេសតូច ត្រីខកំប៉ុងចំនួន ៤០០យួរ ទឹកត្រីចំនួន២០០យួរ ទឹកស៊ីអ៊ីវចំនួន ២០០យួរ ប្រគល់ជូនដល់អង្គភាពអធិការដ្ឋាននគរ​បាលក្រុង ស្រុកចំនួនបួនក្នុងខេត្តបាត់ដំបង ដែលរួមមាន អធិការដ្ឋាននគរបាលក្រុងបាត់ដំបង អធិ​ការដ្ឋាននគរបាលស្រុកឯកភ្នំ អធិការដ្ឋាននគរ​បាលស្រុកថ្មគោល និងអធិការដ្ឋាននគរបាលស្រុកបវេល ដើម្បីបានចែករំលែកដល់ក្រុមគ្រួ​សារកងកម្លំាងនគរបាល និងគ្រួសារ ប្រជា​ពល​រដ្ឋក្រីក្រខ្វះខាតនៅក្នុងមូលដ្ឋាន ។

លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការ​នៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែល​មានវត្តមាន ក្នុងពិធីប្រគល់ទទួលនេះតំណាងឱ្យលោកអធិការនគរបាលក្រុង ស្រុកទាំងបួន បានសម្តែងនូវទឹកចិត្តរីករាយ សាទរយ៉ាងក្រៃលែងចំពោះទឹកចិត្តសប្បុរសរបស់សម្តេចក្រឡា​ហោម ស ខេង និងលោកជំទាវ ដែលជានិច្ច​កាល​សម្តេច និងលោកជំទាវតែងតែគឹតគូរអំពី​សុខទុក្ខរបស់កងកម្លាំងនគរបាលព្រមទាំងក្រុមគ្រួសារ ក៏ដូចប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំង​មូល ។ ជាក់ស្តែងនៅថ្ងៃនេះ តាមរយៈក្រុមក្រឡា​ហោមមនុស្សធម៌បាត់ដំបង ដែលមានឯកឧត្តម ខាន់ ម៉ាណេរ ជាប្រធានលោកបាននាំយកអង្ករនិងគ្រឿងឧបភោគបរិភោគយ៉ាងច្រើន មក​ប្រគ​ល់​ជូន ដល់អង្គភាពអធិការដ្ឋាននគរបាលក្រុង ស្រុក ដើម្បីបានចាត់ចែងប្រើប្រាស់សម្រួលដល់​ការលំបាកទាំងក្រុមគ្រួសារមន្ត្រីនគរបាលក៏​ដូចប្រជាពលរដ្ឋទូទៅដោយគ្មានការរើសអើងអ្វីឡើយ ។ ជាមួយនេះលោកឧត្តមសេនីយ៍ស្នងការ​សូមគោរពជូនពរសម្តេចក្រឡាហោម និងលោក​ជំទាវ ក្រុមគ្រួសារព្រមទាំងក្រុមគ្រួសារក៏ដូចក្រុម​ការងារក្រឡាហោម មនុស្សធម៌បាត់ដំបង ដែលមានឯកឧត្តម ខាន់ ម៉េណេរ ជាប្រធាន សូមសម្តេច លោកជំទាវ ឯកឧត្តម លោក លោកស្រី បានប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លំាង​ពលំមាំមួនសូមសម្រេចបានជោគជ័យគ្រប់ភារ​កិច្ចជូនជាតិនិងប្រជាពលរដ្ឋ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
54 នាក់
ម្សិលមិញ :
59 នាក់
សប្តាហ៍នេះ :
373 នាក់
ខែនេះ :
1819 នាក់
3 ខែនេះ :
5634 នាក់
សរុប :
94286 នាក់