ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
សង្វៀនជល់មាន់និងអាប៉ោង បើកលេងយ៉ាងពេញទំហឹងក្នុងខេត្តស្ទឹងត្រែង ខណៈជំងឺកូវីដ១៩ កំពុងតែផ្ទុះឡើងយ៉ាងខ្លាំងពេញបន្ទុក
Tue,08 December 2020 (Time 10:41 AM)
ដោយ ៖ (ចំនួនអ្នកអាន: 252នាក់)

ខេត្តស្ទឹងត្រែង៖ ថ្ងៃច័ន្ទ ៧រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃ ទី០៧ ខែធ្នូ ឆ្នាំ២០២០ សង្វៀនជល់មាន់ និង អាប៉ោង ដ៏ធំសម្បើមមួយកន្លែង ស្ថិតនៅចំណុចជិតផ្ទះប្រជាពលរដ្ឋ ចូលតាមច្រកផ្លូវគៀនផ្ទះលក់ឥវ៉ាន់ចាប់ហួយឈ្មោះ ម៉ាក់ នីតា ចម្ងាយពីផ្លូវជាតិចាស់ប្រហែលជិតមួយគីឡូម៉ែត្រ ស្ថិតក្នុងភូមិ រាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

ជាក់ស្តែងសង្វៀនជល់មាន់និងអាប៉ោងនេះ បានធ្វើការបើកលេងជារៀងរាល់ថ្ងៃ ដោយគេឃើញមានក្រុមអ្នកញៀនល្បែងជាច្រើន ជិះម៉ូតូស្ពាយនិងយួរកន្ត្រកមាន់ ចូលទៅលេងយ៉ាងកុះក ចំណែកអាជ្ញាធរដេកមើលភ្លឹសៗធ្វើមិនដឹងមិនឮ ហាក់ដូចជាគ្មានរឿងអ្វីកើតឡើង ពុំឃើញធ្វើការបង្ក្រាបសោះ សង្ស័យតែជាឆ្នាំងបាយរបស់អស់លោកមន្ត្រីគ្រប់ៗគ្នាហើយមើលទៅ បានជាមិនមានមន្ត្រីឬអាជ្ញាធរពាក់ព័ន្ធ ណាធ្វើការចាប់បង្ក្រាបសោះ ហើយបើគ្មានការឃុបឃិតពុករលួយជាប្រព័ន្ធពីសំណាក់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ជាមួយនិងក្រុមល្បែងស៊ីសងទេនោះ ល្បែងស៊ីសងទាំងនោះក៏មិនអាចកើតឡើង និងដំណើរការទៅបានយ៉ាងរលូនបានដែរ គឺជៀសមិនផុតពីការចាប់បង្ក្រាបរបស់សមត្ថកិច្ចជាមិនខានឡើយ។

ប្រជាពលរដ្ឋរស់នៅជុំវិញក្នុងខេត្តស្ទឹងត្រែង មានការខកចិត្ត យ៉ាងខ្លាំងចំពោះអាជ្ញាធរនិងសមត្ថកិច្ច មិនគួណាឲ្យកើតមានល្បែងសុីសង នាំឲ្យមានហានិភ័យខ្លាំងបំផុត ដែលអាចកើតមានបទល្មើសផ្សេងៗជាច្រើនទៀត ដូចជាអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម នាយពេលបច្ចុប្បន្ន ជាពិសេសខណៈពេលដែលជំងឺកូវីដ១៩ កំពុងតែផ្ទុះឡើងរាលដាលយ៉ាងខ្លាំងពេញបន្ទុក។

ប្រភពច្បាស់ការណ៍បានបែកធ្លាយចេញពីមន្ត្រីតូចតាច ដែលមិនបានលាភសក្ការៈឲ្យដឹងថា ម្ចាស់វង់ល្បែងសុីសងបានរត់ការណ៍សូកប៉ាន់ដល់អាជ្ញាធរពាក់ព័ន្ធគ្រប់ស្ថាប័នអស់ហើយ មិនមានអាជ្ញាធរនិងសមត្ថកិច្ច ណាមករំខានទីតាំល្បែងស៊ីសងនេះទេ បើកឲ្យលេងតាមសប្បាយ លេងភ្នាល់គ្នាក្នុង១គូៗរាប់លានរៀល មានអ្នកខ្លះលេងចាញ់លក់់អស់ឡាន ម៉ូតូ និងរបស់របរគ្រឿងអលង្ការជាច្រើនថែមទៀត។

ប្រជាពលរដ្ឋនិងមហាជនដែលរស់ក្នុង ខេត្តស្ទឹងត្រែង បានទទូចស្នើដល់ ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាល និងជាប្រធានគណៈកម្មការបង្រ្កាបទបល្មើសខេត្តស្ទឹងត្រែង ជាពិសេស ឯកឧត្តម អ៊ូត ស៊ីវត្ថា ស្នងការខេត្ត នឹង ឯកឧត្តម អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ចុះពិនិត្យតាមដាននិងធ្វើការចាប់បង្រ្កាប កន្លែងសង្វៀនជល់មាន់និងអាប៉ោងនេះផងទាន ។

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
35 នាក់
ម្សិលមិញ :
29 នាក់
សប្តាហ៍នេះ :
386 នាក់
ខែនេះ :
1812 នាក់
3 ខែនេះ :
5569 នាក់
សរុប :
94169 នាក់