ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
ល្បែងស៊ីសងខុសច្បាប់ ដែលជ្រកក្រោមស្លាកហ្គេមសប្បាយកំសាន្តត្រូវបញ្ឈប់ និងបង្ក្រាបឲ្យអស់
Mon,06 January 2020 (Time 12:58 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 143នាក់)

ខេត្តព្រះសីហនុ ៖ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានដាក់បទបញ្ជាយ៉ាងមុតមាំដល់កងកម្លាំងក្រោមឱវាទថា ល្បែងស៊ីសងដែលជ្រកក្រោមស្លាកហ្គេមកំសាន្តត្រូវបង្ក្រាបឲ្យអស់ និងអ្នកនៅពីក្រោយបទល្មើស នៅពីក្រោយជនល្មើស ឧក្រិដ្ឋណាមួយ ទោះជាអ្នកណាក៏ដោយគឺត្រូវតែអនុវត្តតាមច្បាប់។

ការដាក់បញ្ជារបស់លោកបែបនេះធ្វើឡើងនាព្រឹកថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០១៩ លើកទិសដៅខែមករា ឆ្នាំ២០២០ និងរឹតបណ្តឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ខេត្តព្រះសីហនុ។

ក្នុងកិច្ចប្រជុំបូកសរុបការងារ លោកឧត្តមសេសេនីយ៍ទោបានបន្ថែមថា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងខេត្តព្រះសីហនុទាំងមូល ជាគន្លឹះ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ ទាក់ទាញ រក្សាកំណើនភ្ញៀវ អ្នកវិនិយោគជាតិ និងអន្តរជាតិចូលមកក្នុងខេត្តព្រះសីហនុនេះហើយក៏ជាកិច្ចឆ្លើយតបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សមេ្តចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលលើកឡើងថា “អរគុណ សន្តិភាព”។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការក៏បានជំរុញឲ្យកងកម្លាំងសមត្ថកិច្ចជំនាញ ក្រោមឱវាទទាំងអស់ ត្រូវធ្វើអ្វីតាមឋានានុក្រម គោរពច្បាប់ជាគោល ពង្រឹងនីតិវិធីច្បាប់ មានសីលធម៌ល្អទន់ភ្លន់តែម៉ឺងម៉ាត់ និងជាពិសេសលោកក៏បានផ្តាំផ្ញើឲ្យកងកម្លាំងទាំងអស់ ដាច់ខាតកុំនៅពីក្រោយ ជនល្មើស រឺបទល្មើសណាមួយអោយសោះ ជាដាច់ខាតត្រូវតែចាប់ខ្លួន។

លោកបានបញ្ជាក់ថា ប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការដ្ឋានទាំងអស់ត្រូវបើកទ្វា២៤ម៉ោងលើ២៤ម៉ោងទទួលបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាណាមួយត្រូវការដំណោះស្រាយជាបន្ទាន់ដើម្បីទប់ស្កាត់ ដោះស្រាយ និងបង្រ្កាបទាន់ពេលវេលា៕

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
18 នាក់
ម្សិលមិញ :
59 នាក់
សប្តាហ៍នេះ :
337 នាក់
ខែនេះ :
1783 នាក់
3 ខែនេះ :
5598 នាក់
សរុប :
94250 នាក់