ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
ក្បួនប្រណាំងកង់ពិភពលោកថ្ងៃបញ្ចប់ ចាប់ពីជើងភ្នំបូកគោទៅក្រុងកែប
Mon,06 January 2020 (Time 01:02 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 204នាក់)

(កំពត)៖ នាវេលាម៉ោង១២ ថ្ងៃទី០៦ ខែមករានេះ ដំណាក់កាលទី៣ ដែលជាថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ បានចាប់ផ្ដើមការប្រកួតហើយ ចាប់ពីក្លោងទ្វារចូលឧទ្យានជាតិព្រះមុនីវង្ស បូកគោ ខេត្តកំពត ឆ្ពោះទៅសាលាខេត្តកែប លើចម្ងាយផ្លូវសរុប ១៤២.៥គីឡូម៉ែត្រ ប៉ុន្តែត្រូវជិះប្រណាំងជុំវិញក្រុងកែបចំនួន ៥ជុំ កាត់រង្វង់មូលសេះស ផ្សារក្ដាម ឆ្នេរកែប សាលាខេត្តកែប និងហួសទៅដល់ផ្លូវកែងក្នុងស្រុកដំណាក់ចង្អើរ។

ពិធីចេញដំណើរដំណាក់កាលចុងក្រោយនេះ បានធ្វើឡើងក្រោមវត្តមានលោក ជាវ តាយ អភិបាលខេត្តកំពត លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC ប៉ុន្ដែមុនបាញ់កាំភ្លើងបញ្ជាចេញដំណើរទាំងថ្នាក់ដឹកនាំ កីឡាករជាតិ-អន្ដរជាតិ កម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ បានបន្ដធ្វើការស្មឹងស្មាតគោរពវិញ្ញាណក្ខន្ធអ្នក ដែលបានជួបឧប្បទ្ទវហេតុគ្រោះថ្នាក់បាក់រលំអគារនៅខេត្តកែប រយៈពេល១នាទីផងដែរ។

លោករដ្ឋមន្ដ្រី ថោង ខុន បានលើកឡើងថា ការប្រកួតដំណាក់កាលទី៣ មានលក្ខណៈកាន់តែពិសេស ព្រោះត្រូវឆ្លងកាត់តំបន់ឆ្នេរសមុទ្រខេត្តកែប ក្រោយក្បួនប្រណាំងកង់ពិភពលោកបានឆ្លងផុតតំបន់អេកូទេសចរណ៍ រយៈពេល២ថ្ងៃកន្លងទៅ ប៉ុន្ដែការប្រកួត២ដំណាក់កាលដំបូង ត្រូវបានណៈកម្មការបច្ចេកទេស UCI ធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្ថានភាពផ្លូវអមដោយសម្បត្តិធម្មជាតិដ៏ល្អឯកតាំងពីខេត្តកោះកុងរហូតដល់កំពូលភ្នំបូកគោ ដែលអំណោយផលសម្រាប់ការរៀបចំព្រឹត្តិការណ៍នេះ។

បន្ថែមលើនេះ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC បានឲ្យដឹងដែរថា ចំពោះការប្រកួតដំណាក់កាលទី២ ម្សិលមិញ គឺដំណើរការដោយជោគជ័យ និងទទួលបានការវាយតម្លៃបច្ចេកទេសកាន់តែខ្ពស់ថែមទៀត ពីគណៈកម្មការបច្ចេកទេស UCI ក្នុងនោះកីឡាករកម្ពុជាដែលបានចូលរួមក៏ធ្វើបានកាន់តែល្អប្រសើរដែរ ជាក់ស្ដែងកីឡាករកម្ពុជា ៣នាក់ បានទទួលបានចំណាត់ថ្នាក់កីឡាករល្អជាងគេ រួមមាន៖ កីឡាករ សាន ណាវម៉ាវ កីឡាករ ហួត ឡុយរស្មី និងកីឡាករ គីម ចាន់ធូ។

នៅថ្ងៃនេះមានកីឡាករប្រមាណ ៧៤នាក់ បាននិងកំពុងចូលរួមប្រកួត ក្រោយជម្រុះអស់ប្រមាណ ២០នាក់ នៅ២ថ្ងៃមុន។

ចំពោះកម្មវិធីប្រកួតដំណាក់កាលចុងក្រោយ នៃព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកថ្ងៃនេះ គឺកំពុងចេញពីក្លោងទ្វារចូលឧទ្យានជាតិព្រះមុនីវង្ស បូកគោ ឆ្ពោះទៅមុខសាលាខេត្តកែប តែត្រូវជិះជុំវិញក្រុងកែបចំនួន ៥ជុំ លើចម្ងាយផ្លូវ ១៤៣.៥គីឡូម៉ែត្រ ដោយគ្រោងបញ្ចប់នាម៉ោង ៣៖២០នាទីរសៀល។ បន្ទាប់មកនឹងមានរៀបចំពិធីប្រគល់រង្វាន់ជយលាភី និងឯកសណ្ឋានកីឡាករជើងឯក ដំណាក់កាលទី៣ ក្រោមវត្តមានលោករដ្ឋមន្ត្រី ថោង ខុន លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធកីឡាខ្មែរកីឡាទោចក្រយាន លោក Bruno BODARD និងលោក កែន សត្ថា អភិបាលខេត្តកែបផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
22 នាក់
ម្សិលមិញ :
29 នាក់
សប្តាហ៍នេះ :
373 នាក់
ខែនេះ :
1799 នាក់
3 ខែនេះ :
5556 នាក់
សរុប :
94156 នាក់