ខេត្តបាត់ដំបង÷នៅវេលាម៉ោង១៣,៥០នាទី.ថ្ងៃទី១៧,ខែកុម្ភះ.ឆ្នាំ២០២០. កម្លាំងមូលដ្ឋាន អ.ហ ស្រុកកំរៀង បានចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុចមុខកាស៊ីណូឃ្វីន ក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ កម្លាំងបានចាប់ជនសង្ស័យបាន០១នាក់-ឈ្មោះ កៃ លឿង ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរមិនប្រាកដរស់នៅចំណុចខាងលើដកហូតវត្ថុតាង១-ម្សៅក្រាមព័ណ៌សថ្លា០២កញ្ចប់តូច២-ថ្នាំគ្រាប់រាងសំប៉ែតព័ណ៌ក្រហម០២គ្រាប់និងមួយចំណិត។លុះដល់ម៉ោង១៤,៣០នាទីកម្លាំងបន្តទៅចាប់ខ្លួនអ្នកលក់នៅចំណុចក្រុមទី០៤ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង បាត់ដំបងចាប់ខ្លួនបានចំនួន០៦នាក់១-ឈ្មោះ ម៉ី សារិន ហៅឌុង ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅចំណុចខាងលើ (មេក្លោង)២-ឈ្មោះ ឆេង ភ័ត្រា ភេទប្រុសអាយុ៣០ឆ្នាំ (កូនប្រសារ)៣-ឈ្មោះ ទេព វិឆៃ ភេទប្រុស អាយុ៣៤ឆ្នាំ អ្នកនៅជាមួយ៤-សេង សុខា ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅជាមួយ៥-ប៉ិក ពៀវ ភេទប្រុស អាយុ ២៤ឆ្នាំ ស្នាក់នៅជាមួយ៦-សោម សុខគា ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅជាមួយ ដកហូតវត្ថុតាង1-ម្សៅក្រាមពណ៌សថ្លាចំនួន ៤៨កញ្ចប់,ទម្ងន់ ៨៦,៧៦ក្រាម2-ថ្នាំគ្រាប់ពណ៌ក្រហមរាងសំប៉ែត អក្សរ(WY)ចំនួន ៦៩៣គ្រាប់3-រថយន្តចំនួន ០២គ្រឿង-ម៉ាកហ្វត=០១គ្រឿង-ម៉ាកលុចស៊ិសRX300=០១គ្រឿង4-ប្រាក់ដុល្លារ ២៤,៥០៣ដុល្លារ-ប្រាក់បាតថៃ ៨៣,៩១០បាតនិងប្រាក់ខ្មែរ ២៧,៧១៧.០០០រៀល។5-ខ្សែកលោហធាតុព័ណ៌លឿង១៣ខ្សែ -ខ្សែដៃលោហធាតុពណ៌លឿង១៣ខ្សែ -ខ្សែជើងលោហធាតុពណ៌លឿង០៤ខ្សែ -ចិញ្ជៀនលោហធាតុពណ៌លឿង១៣វង់ -កងដៃលោហះធាតុពណ៌លឿង១០កង -បណ្តោងខ្សែកលោហះធាតុពណ៌លឿង០៥បណ្តោងនិងជ័រ០១បណ្តោង6-ជញ្ជីងថ្លឹងគ្រឿងញៀន០២គ្រឿង។7-ទូរស័ព្ទដៃ១០គ្រឿង។ -បច្ចុប្បន្នបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងដើម្បីធ្វើការបន្តតាមនីតិវិធី។
ព័ត៌មានគួរចាប់អារម្មណ៍
ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()
មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()
អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()
ឃាត់ខ្លួនជនបង្ករចលាចលសង្គម និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិតថា “មានការឆ្លងជម្ងឺផ្លូវដង្ហេីមវីរុសកូរ៉ូណា នៅខេត្តសៀមរាប” ()
លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()
វីដែអូ
ចំនួនអ្នកទស្សនា