ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
ក្រុមអន្តរាគមន៍ បង្ការបង្ក្រាប បានចុះប្រតិបត្តិការ បង្ក្រាបករណី អំពើលួចមានស្ថានទម្ងន់ វាយប្លន់យកទ្រព្យសម្បត្តិ
Fri,28 February 2020 (Time 02:19 PM)
ដោយ ៖ (ចំនួនអ្នកអាន: 288នាក់)

បាត់ដំបង ៖លោកវរសេនីយ៏ទោ ឈឿងគឹមសុងប្រធានការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្តបាត់ដំបងបានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០០​ វេលាម៉ោង១០៖ ១០នាទីថា ដោយយោងទៅតាមពាក្យបណ្តឹងពីស្ត្រីដែលជាជនរងគ្រោះពីករណីបុរសម្នាក់បានទៅគោះទ្វារនៅបន្ទប់ជួលភ្លាមៗ នោះដែរក៏មានការចង្អុលបង្ហាញពីលោកស្នងការក៏ដូចជាលោកស្នងការរងខេត្តក្រុមអន្តរាគមន៍ បង្ការបង្ក្រាប បានចុះប្រតិបត្តិការ បង្ក្រាបករណី អំពើលួចមានស្ថានទម្ងន់ ( វាយប្លន់យកទ្រព្យសម្បត្តិ ។

លោកបន្តថា បាននាំខ្លួនជនសង្ស័យ ម្នាក់ឈ្មោះ សេក ផល្លា ភេទ ប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មុខរបរ រត់តាក់សុី កម្លាំងយើងឃាត់ខ្លួនជនសង្ស័យកាលពីម្សិលមិញនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០វេលាម៉ោង ១០៖ ១០នាទី នៅចំណុចភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ជនរងគ្រោះឈ្មោះ ធី រត្ថា ភេទស្រី អាយុ ២៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួលស្ថិតក្នុង ភូមិរំចេក ៤សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានរៀបរាប់ពីស្ត្រីរងគ្រោះខាងលើកាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង០០៖ ៣៧នាទីឈានចូលថ្ងៃទី២៤​​ ខែកុម្ភៈ​ ឆ្នាំ២០២០ ខ្លួនជាជនរងគ្រោះបានជិះម៉ូតូចេញពីកន្លែងធ្វើការដើម្បីទៅសម្រាកនៅក្នុងផ្ទះជួលស្ថិតក្នុងចំណុចកើតហេតុខាងលើ លុះមកដល់ចំណុចផ្ទះជួលជនរងគ្រោះក៏បានចុះពីលើម៉ូតូ រួចចាក់សោរទ្វារផ្ទះ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហាយឡិនឌ័រ ពណ៌កណ្ដុរ ប្រមេះ បានបើកទៅក្បែរជនរងគ្រោះ រួចចុះពីលើរថយន្ត ហើយវាយទៅលើជនរងគ្រោះ ចំថ្គាម បណ្ដាលឱ្យជនរងគ្រោះ ហើម ប៉ោង ជាំ ថ្គាម និងប្លន់យកទ្រព្យសម្បត្តិដែលជនរងគ្រោះ ទុកក្នុងកាបូបយួរដៃពណ៌ប្រផេះ ។ ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពរួចក៏បានឡើងជិះរថយន្តរួចគេចខ្លួនបាត់ស្រមោលតែម្តង។

វត្ថុតាងដកហូតរួមមាន ៖ លោហៈធាតុពណ៌លឿងខ្សែ ក ១ខ្សែ, លោហៈធាតុពណ៌លឿង បន្តោងខ្សែ ក ចំនួន ២បន្តោង
៣ក្រវិលពណ៌ ស ១គូ, ទូរសព្ទដៃម៉ាកអូប៉ូ ពណ៌ក្រហមចំនួន ១គ្រឿង , ទូរសព្ទដៃម៉ាក nokia ស៊េរីចាស់ចំនួន ១គ្រឿង, កាបូបយួរដៃពណ៌ប្រផេះចំនួន១ , រថយន្ត1គ្រឿងម៉ាក ហាយឡិនឌ័រ ពណ៌កណ្ដុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2AI-9709 ៕

បច្ចុប្បន្នជនសង្ស័យខាងលើរួមនិងវត្ថុតាងកម្លាំងនៃការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26 នាក់
ម្សិលមិញ :
88 នាក់
សប្តាហ៍នេះ :
429 នាក់
ខែនេះ :
2070 នាក់
3 ខែនេះ :
5467 នាក់
សរុប :
93897 នាក់