ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
មេបញ្ជាការរងយោធភូមិភាគទី៥ ពង្រឹងកងកម្លាំងការងារសន្តិសុខតាមព្រំដែន និងដាស់តឿនឲ្យនាំគ្នាទប់ស្កាត់កូវីដ១៩
Wed,29 July 2020 (Time 07:13 AM)
ដោយ ៖ (ចំនួនអ្នកអាន: 274នាក់)

(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ ទទួលទិសទី១ ខេត្តខេត្តបន្ទាយ បានថ្លែងប្រាប់ដល់កងកម្លាំង ត្រូវប្រតិបត្តិពង្រឹងការងារសន្តិសុខតាមបណ្តោយព្រំដែន និងដាស់តឿនកងកម្លាំង ឲ្យយកចិត្តដាក់នាំគ្នាទប់ស្កាត់កូវីដ១៩។

លោកថ្លែងបែបនេះ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ក្នុងពិធីចុះទស្សនកិច្ចសិក្សាការងារកសាងពង្រឹងក្នុងអង្គភាពតំបន់ប្រតិបត្តិការផ្នែកសឹករងក្រុងប៉ោយប៉ែត។

ពិធីនេះធ្វើទ្បើងនៅភូមិទួលពង្រ សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីឧត្តមសេនីត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ, ឧត្តមសេនីយ៍ត្រី ឃូន ជឿន មេបញ្ជាការកងការពារព្រំដែន៥០៣ យោធភូមិភាគទី៥, លោក គាត់ ហ៊ុល អភិបាលក្រុងប៉ោយប៉ែត, វរៈសេនីយ៍ទោ ទ្បេង ហុងលៀង មេបញ្ជាការសឹងរងក្រុងប៉ោយប៉ែត, និងមន្រ្តីរាជការ ស្ថាប័នពាក់ព័ន្ធកងកម្លាំងកងកម្លាំងជាច្រើនរូបទៀត។

ក្នុងឱកាសនោះ ឧត្តមសេនីយទោ ឈុន ម៉ៅ បានសំណូមពរឲ្យកងកម្លាំងត្រូវខិតខំយកចិត្តទុកដាក់អនុវត្តន៍បន្តចំពោះការងារថ្នាក់លើបានដាក់ចេញ ត្រូវចេះសាមគ្គីភាពគ្នាក្នុងអង្គភាព គោរពបទបញ្ជាផ្ទៃក្នុងរបស់អង្គភាព។ ជាពិសេស ត្រូវចេះសហការជាមួយប្រទេសជិតខាង នាំគ្នាទប់ស្កាត់កូវីដ១៩ ទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ ពេលយប់ និងពេលថ្ងៃឲ្យខានតែបាន នាំគ្នាទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដែលកើតមានទ្បើងតាមបណ្តោយព្រំដែនកម្ពុជាថៃ និងជួយសម្រួលដល់កសិករ ការនាំកសិផលយកទៅលក់តាមច្រកតំបន់ផ្សេងៗផងដែ។

វរៈសេនីយ៍ទោ ទ្បេង ហុងលៀង បានទ្បើងអានរបាយការ ការងាររបស់អង្គភាពដែលបានអនុវត្តរយៈកន្លងមកឃើញថា ចំពោះការងារនៅក្នុងអង្គភាពផ្នែកសឹករងក្រុងប៉ោយប៉ែត មានការរីកចម្រើនលើគ្រប់វិស័យអង្គភាព បានអនុវត្តន៍សារាចរណែនាំរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជារការដ្ឋានកងទ័ពជើងគោក ពិសេសការងារ កសាងពង្រឹងអង្គភាពរឹងមាំ លើគ្រប់វិស័យយោធភូមិភាគទី៥ អនុវត្តន៍តួនាទីភារកិច្ចចំពោញអង្គភាពឲ្យកាន់តែរឹងមាំ តាមបន្ទាត់ព្រំដែន។ គ្រប់គ្រងកម្លាំង ប្រមូលហ្វឹកហ្វឺនរៀនសូត្របង្កបង្កើនផល កងកម្លាំងទំនាកទំនងជាមួយស្ថាប័នពាក់ព័ន អាជ្ញាធរមូលដ្ឋាន ទំនាក់ទំនងជាមួយដៃគូសម្ព័ន្ធមេត្រីភាព និងចុះជួយពលរដ្ឋរងគ្រោះធម្មជាតិ និងជាយថាហេតុផ្សេងៗផងដែរ។

ឧត្តមសេនីយ៍ត្រី ជឺម ប៊ុនអាន បានកោតសសើរដល់អង្គភាពសឹករងក្រុងប៉ោយប៉ែត ដោយសង្កេតឃើញថាមានការរីកចម្រើនលើគ្រប់វិស័យរបស់អង្គភាព ដែលបានអនុវត្តន៍ការងាររយៈកន្លងមក ទាំងការអនុវត្ត ទាំងការបង្ក្រាប និងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9 នាក់
ម្សិលមិញ :
39 នាក់
សប្តាហ៍នេះ :
311 នាក់
ខែនេះ :
1790 នាក់
3 ខែនេះ :
5549 នាក់
សរុប :
94182 នាក់