ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
ចូលស្តីដណ្តឹងមិនបាន​ ខឹងពេកចាក់សម្លាប់​ រួចរត់ទៅចងក៏សំលាប់ខ្លួនជាក្រោយ ​​ បុរសដែលចាក់នារីម្នាក់ស្លាប់ទាំងកណ្ដាលផ្លូវ​ បានរត់​ ទៅចង់កសម្លាប់ខ្លួនហេីយ​ មូលហេតុគឺដណ្ដឹងខាងស្រីអត់បាន​ ទេីបចាក់សម្លាប់បែបនេះ
Fri,28 August 2020 (Time 09:32 PM)
ដោយ ៖ (ចំនួនអ្នកអាន: 342នាក់)

ភ្នំពេញ! មុននេះបន្តិច​ នារីវ័យក្មេងរូបស្រស់ម្នាក់ត្រូវឃាតករចាប់សម្លាប់ បណ្តាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ មិនដឹងថាប្លន់​ រឺក៍រឿងអ្វីទេ​ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ និង៥០នាទី​ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ទីតាំងនៅម្តុំតំបន់សេដ្ឋកិច្ចពិសេសកំបូលភ្នំពេញ។

នារីរងគ្រោះ មានឈ្មោះយឺន ស្រីនី ។ នាងជិះម៉ូតូម៉ាកហុងដាហ្ស៊ូមមើរ ពណ៌ខ្មៅលាយទឹកក្រូច ពាក់ផ្លាក់លេខ ភ្នំពេញ 1DP- 0547។

តែអ្វីដែលគួរឲភ្ញាក់ផ្អេីលនោះ​ គឺបុរសដែលបានចាក់នារីម្នាក់​ ស្លាប់កណ្ដាលផ្លូវនោះ​ បានរត់ទៅចងក.សម្លាប់ខ្លួនភ្លាមៗ​ នៅក្នុងបរិវេណវត្តស្ងួនពេជ្យ​ សង្កាត់កំបូល​ ខណ្ឌកំបូល​ នាវេលា​ប្រមាណម៉ោង១០:៣០​ នាទី​ ថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០២០។

នៅពេលនេះមិនទាន់អាចកំណត់​ នៅអត្តសញ្ញាណឃាតករនៅ​ទ្បេីយទេ​ ហេីយមូលហេតុឈានទៅដល់ការចាក់សម្លាប់​ ហេីយ​រត់មកចង់កបែបនេះ​ តាមមិត្តភ័ក្កនារីរងគ្រោះ​ បានបង្ហេីបថា​ បុរសជាឃាតករ​ បានចូលស្ដីដណ្ដឹងជាច្រេីនដង​ តែខាងស្រីគេមិនព្រម​ ទេីបចាក់សម្លាប់បែបនេះទៅ។

សាកសពបុរសជាឃាតករសមត្ថកិច្ចកំពុង​ ធ្វេីកោសល្យវិច្ឆ័យ្យ​ ព្រមទាំងធ្វេីកំណត់ហេតុ​ ដេីម្បីបញ្ជាក់ជូនអ្នកសារព័ត៍មាន​ នាពេលបន្តិចទៀត។

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
19 នាក់
ម្សិលមិញ :
88 នាក់
សប្តាហ៍នេះ :
422 នាក់
ខែនេះ :
2063 នាក់
3 ខែនេះ :
5460 នាក់
សរុប :
93890 នាក់