ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
សមត្ថកិច្ច​.ខេត្តមណ្ឌលគិរី.កំពុង​ស្វែងរក​ម្ចាស់​រថយន្ត​ដែល​ដក​កាំភ្លើង​គំរាម​បាញ់សម្លាប់​គេតាម​ដងផ្លូវ...!
Wed,16 September 2020 (Time 08:44 PM)
ដោយ ៖ (ចំនួនអ្នកអាន: 285នាក់)

(​មណ្ឌលគិរី​)៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​១៦​ខែកញ្ញា​ឆ្នាំ​២០២០​ថា៖ សមត្ថកិច្ច​ជំនាញ​កំពុងតែ​តាម​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​រថយន្ត​Lexus​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AQ1213​។​ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បង្ហោះ​លើ​បណ្តាញ​ហ្វេ​ស​ប៊ុ​កថាៈ​ម្ចាស់​រថយន្ត​នេះ​បាន​ដក​កាំភ្លើង​គំរាម​បាញ់សម្លាប់​គេ​នៅតាម​ដងផ្លូវ​ក្នុង​ក្រុង​សែន​មនោ​រម្យ​។​

ចំណែក​លោក កាន់ ពេញ អធិការនគរបាល​ស្រុក​សែន​មនោ​រម្យ ក៏បាន​បញ្ជាក់​ឱ្យដឹងថា៖ នៅពេលនេះ​សមត្ថកិច្ច កំពុងតែធ្វើការ​ទំនាក់ទំនង​ទៅ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​(PhallaPiseth)​ដែល​បាន​បង្ហោះ​សារ​ខាងលើនេះ ដើម្បី​សួរនាំ​ឱ្យដឹងពី​សាច់រឿង ឱ្យ​ច្បាស់លាស់​ចំពោះ​ករណី​រឿងនេះ​ផងដែរ​។​

​បើ​យោងតាម​ម្ចាស់​គណនី ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Phalla Piseth បាន​បង្ហោះ​សារ​នៅ​ថ្ងៃទី​១៦ ខែកញ្ញា​នេះ យ៉ាង​ដូច្នេះ​ថា​៖"​សូម​មន្ត្រី​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី​តាម​ស្ទាក់​ឃាត់​រថយន្ត​នេះ​ផង​។​ម្ចាស់​រថយន្ត​បាន​ប្រើប្រាស់​អាវុធ​ខុសច្បាប់​គំរាម​បាញ់សម្លាប់​ប្រពន្ធ​ខ្ញុំ​ដែល​កំពុងមាន​ផ្ទៃពោះ​សូមមេត្តា​មន្ត្រី​សាធារណ​ការជួយ​ស្រាវជ្រាវ​ស្លាក​លេខ​នេះ​ផង​។​តើ​បុគ្គល​នេះ​ជា​អ្នកណា​ដែល​ដែលមាន​សិទ្ធិ​ប្រើប្រាស់​អាវុធ​មក​គំរាម​ប្រជាជន​ស្លូតត្រង់​បែបនេះ​? ប្រទេស​មានច្បាប់​មិនមែន​មានអំណាច់​មាន​លុយ​ធ្វើ​អ្វី​បាន​តាមចិត្ត​នោះទេ សូមជួយ​សែរ share ដើម្បី​រកមុខ​ជន​ទំនើង​នេះ​មក​ដោះស្រាយ​មុខ​ច្បាប់​ផង ស្លាក់​លេខ​រថយន្ត (​ភ្នំពេញ 2AQ 1213)"​។​

​បើ​យោងតាម​រូបភាព​ដែល​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Phalla Piseth ក៏បាន​បង្ហាញ​រូបភាព​បុរស​ម្នាក់​បើករថយន្ត Lexus ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ​ភ្នំពេញ 2AQ-1213 ដែល​បាន​ពាក់​ម៉ាស់​ជិត និង​ដក​កាំភ្លើងខ្លី ភ្ជង់​មករក​គាត់ ក្នុងន័យ​គំរាម​សម្លាប់​ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
27 នាក់
ម្សិលមិញ :
88 នាក់
សប្តាហ៍នេះ :
430 នាក់
ខែនេះ :
2071 នាក់
3 ខែនេះ :
5468 នាក់
សរុប :
93898 នាក់