ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
ចាប់ខ្លួនមេតុងទីនដ៏ល្បីឈ្មោះប្រចាំផ្សារទឹកថ្លា ម្នាក់ឈ្មោះ ប៉ាន មុនីរ័ត្ន ករណីឆបោកប្រាក់កូងតុង ទីនរាប់ម៉ឺនដុល្លារ បញ្ជូនទៅតុលាការ
Thu,03 September 2020 (Time 07:01 AM)
ដោយ ៖ (ចំនួនអ្នកអាន: 264នាក់)

ភ្នំពេញ ៖ កាលពីថ្ងៃទី១ខែកញ្ញឆ្នាំ២០២០សមត្ថកិច្ចបានចាប់ខ្លួនមេតុងទីនដ៏ល្បីឈ្មោះប្រចាំផ្សារទឹកថ្លា ម្នាក់ឈ្មោះ ប៉ាន មុនីរ័ត្ន ករណីឆបោកប្រាក់កូងតុង ទីនរាប់ម៉ឺនដុល្លារ បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ។

នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នេះ លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កំពុងសាកសួរមេតុងទីន រូបនេះ មុននឹងសម្រេចថា ឃុំខ្លួនឬមិនឃុំខ្លួន ខណៈលេចឮព័ត៌មាន មានអ្នកកំពុងរត់ការខ្វាត់ខ្វែង ដើម្បីអោយមានការដោះលែង មេតុងទីន រូបនេះ ។ មេតុងទីន ប៉ាន មុន្នីរ័ត្ន អាយុ ៣៧ឆ្នាំ ស្នាក់នៅភូមិគ្រិះមង្គលមុនីសិរី ផ្លូវលំភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ខណៈទឹកប្រាក់ដែលឈ្មោះ ប៉ាន មុនីរ័ត្ន និង ប្តីឈ្មោះសុផា តុល បានប្រមូលពីកូនតុងទីនយកទៅចាយហ៊ឺហារខ្លួនឯង នោះមានចំនួនជាង២០ម៉ឺនដុល្លារ ដែលចំនួននេះ គឺ មានដើមបណ្តឹងមានតែ៥នាក់ប៉ុណ្ណោះ ដែលបានដាក់ពាក្យប្តឹង ។ ចំណែកកូនតុងទីនរាប់សិបនាក់ទៀត មិនទាន់ឃើញដាក់ពាក្យប្តឹងនៅឡើយទេ ។

ពាក់ព័ន្ធនឹងសំណុំរឿងមេតុងទីននេះ គឺ ចាប់តាំងពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥ ឈ្មោះប៉ាន មុនីរ័ត្ន និង ប្តី សុផា តុល បានធ្វើជាមេតុងទីន មានក្បាល៥០ដុល្លារក្បាល ១០០ដុល្លារ ក្បាល២០០ដុល្លារ មានដេញប្រចាំថ្ងៃ ដេញប្រចាំសប្តាហ៍ និងដេញប្រចាំខែ ដោយក្បាលខ្លះមានកូនតុងទីនចាប់ពី៧០នាក់ រហូតដល់១៣០នាក់ ដែលភាគច្រើនជាអាជីវករដែលលក់ដូរក្នុងផ្សារទឹកថ្លា និងអ្នកភូមិ។

តុងទីននេះដំណើរការរហូតមកដល់ចុងឆ្នាំ២០១៩ ដោយកូនៗបង់លុយរហូតមក។ លុះមកដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ជាថ្ងៃដែលមានកូនតុងទីន៥នាក់ ត្រូវប្រមូលប្រាក់មកវិញ ស្រាប់តែមេតុងទីនឈ្មោះប៉ាន មុន្នីរ័ត្ន និងប្តី សុផា តុល បានគេចខ្លួនបាត់រហូតមក ទើបម្ចាស់លុយសម្រេចដាក់ពាក្យប្តឹង ។

មេតុងទីន ប៉ាន មុនីរ័ត្ន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតែម្តង ខណៈកូនតុងទីន សំណូមពរអោយតុលាការ កុំដោះលែងជននេះ ព្រោះគេមានបំណងគេចវេសមិនសងប្រាក់កូនតុងទីន ឡើយ ។ បើមានការដោះលែង មែន គឺ មេតុងទីន រូបនេះ ប្រាកដជាគេចខ្លួនបាត់ស្រមោល ទៀតហើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
23 នាក់
ម្សិលមិញ :
19 នាក់
សប្តាហ៍នេះ :
440 នាក់
ខែនេះ :
1951 នាក់
3 ខែនេះ :
5617 នាក់
សរុប :
94096 នាក់