ថ្ងៃព្រហស្បតិ៍ ទី០៣ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
ករណីឃាតកម្ម !! កម្លាំងសមត្ថកិច្ចស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ នៅស្រុកពញ្ញាឮ..!!!
Wed,24 November 2021 (Time 07:16 AM)
ដោយ ៖ (ចំនួនអ្នកអាន: 359នាក់)

ខេត្តកណ្តាល ៖ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃច័ន្ទ ៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២២ និង ០០នាទី កិច្ចប្រត្តិបត្តិការ ស្រាវជ្រាវ និងបង្ក្រាបករណីឃាតកម្ម ចំណុចលើផ្លូវព្រែកកំពង់រទេះ ភូមិកំពង់រទេះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។

ជនរងគ្រោះចំនួន០១នាក់៖ ឈ្មោះ ចិន្តា សុវណ្ណារិទ្ធិ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ទីលំនៅភូមិកំពង់ រទេះ ឃុំកោះចិន ស្រុកពញាឮ ខេត្ត កណ្តាល ។
ជនសង្ស័យចំនួន០៣នាក់ (ឃាត់ខ្លួនចំនួន០២នាក់ គេចខ្លួនចំនួន០១នាក់)៖
១.ឈ្មោះ ផន សីហាក់ ហៅផៃ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅភូមិ កំពង់រទេះ ឃុំ កោះចិន ស្រុកពញាឮ ខេត្ត កណ្តាល ។ ២.ឈ្មោះ ផន សីហា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅភូមិ អណ្តូងពោធិ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពងចាម ។
៣.ឈ្មោះ ផន សីឡូត (គេចខ្លួន) ។

វត្ថុតាងចាប់យក ៖ កាំបិតកញ្ចែត ដងធ្វើពីឫស្សីផ្លែដែក ញញួរ ធ្វើពីឈើផ្លែដែក នាឡិកាចំនួន០១ ស្បែកជើងស៊ក បារី ម៉ាក Crown ចំនួន០១កញ្ចប់ ដែកកេះ ចំនួន ០១ ។

មុនពេល​កើតហេតុ ឈ្មោះ ចន ចាន់ណយ ភេទ ស្រី អាយុ២២ឆ្នាំ ត្រូវជាកូនចុងរបស់ជនរងគ្រោះ បានទៅរាយការណ៍ប្រាប់មេភូមិ កំពង់រទេះ ថា៖ បានបាត់ឪពុកចុងរបស់ខ្លួនឈ្មោះ ចិន្តា សុវណ្ណារិទ្ធិ ពីផ្ទះកាលពីវេលាម៉ោង៣ទៀបភ្លឺ និងឃើញមានស្នាមឈាម នៅលើដីផ្លូវចុះកំពង់ទឹកក្បែរស្ពានកំពង់រទេះ បន្ទាប់មកលោកមេភូមិកំពង់រទេះ បានទៅមើលឃើញ មានស្នាមឈាមច្រើនភ្លាមនោះ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍កោះចិន បន្ទាប់មកកម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងផ្នែកជំនាញ បានចុះមកកន្លែងកើតហេតុ និងបានឃើញមានជើងមនុស្ស ពុំស្គាល់អត្តសញ្ញាណស្លាប់ នៅក្នុងទឹកព្រែកកប់និងកំផ្លោក ក៏រាយការណ៍ប្រាប់លោកអធិការ ។

ក្រោយមកកម្លាំងជំនាញ ធ្វើការពិនិត្យសាកសព យ៉ាងហ្មត់ចត់ពិនិត្យឃើញថា ៖
សាកសព ស្លៀកខោយឺតជើងខ្លីចង្កេះកៅស៊ូ ពណ៌ប្រផេះ ពាក់អាវយឺតដៃខ្លីកមូល ពណ៌ខៀវ ។
ស្នាមរបួស បំពង់កដាច់ពីខាងមុខដល់ឆ្អឹងកងក ។ ស្នាមរបួស មួយចំនួនទៀត ។

សន្ឋិដ្ឋាន៖ សាកសពស្លាប់ដោយ អំពើឃាតកម្ម និងបានប្រគល់សាកសព ជូនប្រពន្ធជនរងគ្រោះ ធ្វើបុណ្យតាមប្រពៃណី ។

បច្ចុប្បន្ន ​ជនសង្ស័យ​ត្រូវ​បានបញ្ជូនមកកាន់អធិការដ្ឋាន​ ដើម្បី​ចាត់ការ​តាមនីតិវិធីច្បាប់​​ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
66 នាក់
ម្សិលមិញ :
139 នាក់
សប្តាហ៍នេះ :
897 នាក់
ខែនេះ :
2826 នាក់
3 ខែនេះ :
8012 នាក់
សរុប :
125746 នាក់