ថ្ងៃច័ន្ទ ទី២១ ខែមិថុនា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
អំពើពុករលួយកំពុងល្បីបញ្រ្ចាស់ទិសនៅច្រកមុឺនជយ័.....
Sat,16 January 2021 (Time 10:20 PM)
ដោយ ៖ (ចំនួនអ្នកអាន: 96នាក់)

ប្រភពរាយការណ៍​ពី​អាជីវករ​ មួយចំនួន​បាន​ឲ្យ​ដឹងថា នៅពេល​ពួកគាត់​ដឹកទំនិញ​ប្រភេទ​គ្រឿង​ជ័រដូចជា​កៅ អី និង​ឧបករណ៍​ផ្សេងៗ​ទៀត​តាម​រថយន្ត​ចំណុះ​២​តោន​កន្លះ​ចូល​តាម​ច្រក​ម៉ឺន​ជ័យ ហើយ​យកទៅលក់​នៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តកំពង់ចាម ត្រូវ​បង់ លុយ​ឲ្យ​ស្នាក់ការ​ច្រក​ម៉ឺន​ជ័យ ចំនួន​១០​ម៉ឺន​រៀល បង់​ឲ្យ​សមត្ថកិច្ច​គយ​២០​ម៉ឺន​រៀល សរុប​អស់​៣០​ម៉ឺន​រៀល​ទើប​ចេញ​ផុតពី​មាត់ច្រក​។

ទន្ទឹមនឹងនេះ​ក្រុមអាជីវករ​ដែល​នាំចូល​ផ្លែឈើ​តាម​រថយន្ត​កូរ៉េ​ចំណុះ​១​តោន​កន្លះបាន​ឲ្យ​ដឹងថា ក្នុង​មួយ​ជើង​ពួកគេ​បង់លុយ​ឲ្យ​ប្រធាន​សា្ន​ក់​ការ​ច្រក​ម៉ឺន​ជ័យចំនួន​១០​ម៉ឺន​រៀល​និង​បង់​ឲ្យ​សមត្ថ កិច្ច​គយ​១៥​ម៉ឺន​រៀល ហើយ​នៅ ពេល​ចេញ​ផុតពី​ច្រក​ម៉ឺន​ជ័យត្រូវ​បង់លុយ​ឲ្យ​គយ​ចល័ត​លើផ្ទៃប្រទេ សលើផ្លូវ​ជាតិ​លេខ​៨ ក្នុង​ឃុំ​ដូន​កឹង ចំនួន​៣០​ម៉ឺន​រៀល​ថែមទៀត​។

ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​បាន​ឲ្យ​ដឹងថា រាល់​ការបង់​លុយ​របស់​ពួកគាត់​មិន ដែល​ទទួលបាន​បង្កាន់ដៃ​ឬ​វិក្កយបត្រ​អ្វី​ទេព្រោះ​សមត្ថ កិច្ច​គ្រប់​ស្ថាប័ន​ស្គាល់​ពួក គាត់​យ៉ាងច្បាស់​រួចទៅហើយ​។

ប្រភពពី​មន្ត្រី​នៅ​ច្រក​ទ្វេភា គី​ម៉ឺន​ជ័យស្រុក​កំចាយមារ ខេត្តព្រៃវែងបាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​នៅ​ច្រក​ម៉ឺន​ជ័យ មាន​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​នាំចូល​ទំនិញ គេច ពន្ធ​តាម​ច្រក​នេះ​យ៉ាង​ពេញ បន្ទុក​ដោយសារ​មាន ការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​។

បើតាម​ការអះអាង​រប​ស់​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដែល​នាំចូល​ទំនិញ​តាម​ច្រក​ទ្វេភាគី​ម៉ឺន​ជ័យបាន​ឲ្យ​ដឹងថា ការដែល​ពួកគាត់​អាច​នាំចូល​ទំនិញគេចពន្ធ​បាន​រលូនគឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​សមត្ថកិច្ច​គយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃ ទៀតហើយ​ពួកគាត់​បង់ លុយ​តាម​ការកំណត់​។

ក្នុងនោះ​មេ​គយ​ច្រក​ម៉ឺន​ជ័យ ឈ្មោះ គង់ សឺ​ឌី ត្រូវបាន​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​បញ្ជាក់ថា តម្រូវ​ឲ្យ​ពួកគាត់​បង់លុយ​តាម​ការកំណត់ ហើយ​បើ​ឈ្មួញ​ឬ​អាជីវក​រ ណា​មិន​បង់លុយ​តាម​ការ កំណត់​ទេនោះត្រូវ​ប្រឈម​នឹង​ការលំបាក​ជាមិនខាន​។

​ ​ចំណែក​ក្រុម​ឈ្មួញ​ដែល​នាំចូល​បន្លែ​តាម​រថយន្ត​ធំៗ​ចំណុះ​៥​តោន​ឡើង​ទៅបាន​បញ្ជាក់ថា ក្នុង​មួយ​ជើង​ពួកគាត់​ត្រូវ​បង់លុយ​ឲ្យ​ប្រធាន​ស្នាក់ការ​ច្រក​ម៉ឺន​ជ័យ ចំនួន​១១​ម៉ឺន​រៀល​និង​បង់លុយ​ឲ្យ​សមត្ថកិច្ច​គយ​ចំនួន​៤០​ម៉ឺន​រៀល ហើយ​បង់​ឲ្យ​គយ​ចល័ត​លើផ្ទៃប្រទេសនៅ​ប៉ុស្ដិ៍​ផ្លូវជាតិ​លេខ​៨ ឃុំ​ដូន​កឹង ចំនួន​៣០​ម៉ឺន​រៀល​ផ្សេងទៀត​។

ដូច្នេះ​មុខរបរ​របស់​ពួកគាត់​សល់ផល​ចំណេញ​តិចតួច​បំផុត ព្រោះ​សម្រាប់​រថយន្ត​ដឹក​បន្លែ​ចំណុះ​៥​តោន​ត្រូវ​ចំណាយ​អស់​ប្រមាណ​ជាង​១​លាន​រៀល ទើប​អាច​ទៅ ដល់​គោលដៅ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​បានលើក ឡើង​ថា លោក គង់ សឺ​ឌី ដែលជា​មេ​គយ​ច្រក​ម៉ឺន​ជ័យ កំពុង​សប្បាយ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ ហើយ​ប្រធាន​ស្នាក់ការ​ច្រក​ម៉ឺន​ជ័យព្រមទាំង​សមត្ថកិច្ច​តាម​ដងផ្លូវ​ក៏​គាប​យកលុយ​ពី​ពួកគាត់​តាម​អំពើ​ចិត្ត​ដែរ​។

បញ្ហា​នេះ​ជា​រឿង​ដែល​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនគួរ​បណ្ដែតបណ្ដោយ​តទៅ ទៀត​ទេព្រោះ​អំពើពុករលួយ​របស់​ស​ម​ត្ថ​កិច្ច​គយ​មួយចំនួននៅ​ច្រក​ម៉ឺន​ជ័យក្រោមការគ្រប់គ្រង់របស់លោក កាំង លាង ប្រធាន សាខាគយខេត្តព្រៃវែងនេះកំពុងតែសាយភាយជះ ឥទ្ធិពលមិនល្អដល់ស្ថាបន័ គយដែលគេខិតខំបំពេញការងារជូនរដ្ឋហើយនោះ។

ពាក់ព័ន្ធនូវព័ត៌មានរិះគន់ខាងលើគេហទំព័រ(www.tbc hotnews.com)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោក គង់ សឺឌី មេស្នាក់ការច្រកមុឺនជ័យនិង លោក កាំង លាង ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង រាល់ម៉ោងធ្វើការ៕

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
62 នាក់
ម្សិលមិញ :
73 នាក់
សប្តាហ៍នេះ :
307 នាក់
ខែនេះ :
1637 នាក់
3 ខែនេះ :
4344 នាក់
សរុប :
25787 នាក់