ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
សមត្ថកិច្ចកំពុងឡោមព័ទ្ធព្រៃនៅស្រុកកោះញែកដេញ ប្រមាញ់ជនសង្ស័យដែលបាញ់សម្លាប់មន្ត្រីនគរបាលរាជធានីភ្នំពេញ
Tue,05 January 2021 (Time 12:10 PM)
ដោយ ៖ (ចំនួនអ្នកអាន: 262នាក់)

ខេត្តមណ្ឌលគិរី ៖ តាមភ្នាក់ងារប្រចាំខេត្ត មណ្ឌលគិរី បានឲ្យដឹងថា ចាប់ពី វេលាម៉ោង៩ និង៥០នាទីយប់​​ ថ្ងៃទី៤ ខែមករារហូត មកដល់ពេលនេះ សមត្ថកិច្ច​បាននិងកំពុង​ដុតដៃដុតជើង​ ដេញ​តាម​ប្រមាញ់​ជនសង្ស័យ​ ដែលបាញ់​សម្លាប់​នាយរង​ការិយាល័យព្រហ្មទណ្ឌកម្រិត​ស្រាល​រាជធានីភ្នំពេញ ខណៈដែលគេសង្ស័យថា ខ្មាន់កាំភ្លើងបានរត់គេចខ្លួនសម្ងំក្នុង ព្រៃនោះក្រោយពីបើករថយន្តបុកបារ៉ាស់របស់សមត្ថកិច្ច ហើយរត់ចូលព្រៃនោះ។

បើ​តាម​សមត្ថកិច្ច បាន​បញ្ជាក់​នៅ​វេលា​ម៉ោង​០៩ ​និង​៥០​នាទី​យប់ ថ្ងៃ​ទី​០៤ មក​រា​នេះ​ថា ជន​ដៃដល់​បាន​បើករថយន្ត​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ខេត្តស្ទឹងត្រែង រតនគីរី ហើយ​ចូល​មក​ដល់​ខេត្ត​មណ្ឌល​គី​រី តាំងពី​វេលា​ម៉ោង​ប្រមាណ​ជា​៨​យប់ ហើយ​ជាប់​បា​រ៉ា​ស់ ត្រឹម​ស្រុក​កោះ​ញែក ជនសង្ស័យ​បាន​បើករថយន្ត បំ​បុក​បា​រ៉ា​ស់​សមត្ថកិច្ច រត់គេច​ចូល​ព្រៃ។

លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី បាន​បញ្ជាក់​ផង​ដែរ​ថា រហូត​មក​ដល់​ពេល កម្លាំង​ចម្រុះ​កំពុងធ្វើការ​ឡោម​ព័ទ្ធ​ព្រៃ​នៅ​ស្រុក​កោះ​ញែក ស្រាវជ្រាវ​និង​ឆែកឆេរ​គ្រប់​តំបន់​ដែល​សង្ស័យ យ៉ាងណា​ជនល្មើស​មិន​ទាន់​ចាប់ខ្លួន​បាន​នៅឡើយ​ទេ ។

បើ​តាម​សមត្ថកិច្ច បាន​បញ្ជាក់​នៅ​វេលា​ម៉ោង​០៩​និង​៥០​នាទី​យប់ ថ្ងៃ​ទី​០៤ មក​រា​នេះ​ថា ជន​ដៃដល់​បាន​បើករថយន្ត​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ខេត្តស្ទឹងត្រែង រតនគីរី ហើយ​ចូល​មក​ដល់​ខេត្ត​មណ្ឌល​គី​រី តាំងពី​វេលា​ម៉ោង​ប្រមាណ​ជា​៨​យប់ ហើយ​ជាប់​បា​រ៉ា​ស់ ត្រឹម​ស្រុក​កោះ​ញែក ជនសង្ស័យ​បាន​បើករថយន្ត បំ​បុក​បា​រ៉ា​ស់​សមត្ថកិច្ច រត់គេច​ចូល​ព្រៃ។

លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី បាន​បញ្ជាក់​ផង​ដែរ​ថា រហូត​មក​ដល់​ពេល កម្លាំង​ចម្រុះ​កំពុងធ្វើការ​ឡោម​ព័ទ្ធ​ព្រៃ​នៅ​ស្រុក​កោះ​ញែក ស្រាវជ្រាវ​និង​ឆែកឆេរ​គ្រប់​តំបន់​ដែល​សង្ស័យ យ៉ាងណា​ជនល្មើស​មិន​ទាន់​ចាប់ខ្លួន​បាន​នៅឡើយ​ទេ ។

ប្រភព​ក៏​បាន​បន្តថា ចាប់តាំងពី​វេលា​ម៉ោង ៨ យប់​ថ្ងៃទី៤ មករា​នេះ​ កម្លាំង​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ មកពី​រាជធានី​ភ្នំពេញ​កំពុង​តាម​ចាប់ ជន​ដៃដល់​ដែល​បាន​បាញ់សម្លាប់​មន្ត្រី​ប៉ូលិស​នៅ​ឯ​រាជធានី​ភ្នំពេញ​ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ កាល​ពី​ពេល​កន្លងទៅ​ថ្មីៗ​នេះ ហើយ​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ប្រពន្ធ​ដែល​ជា​ឃាតក​រត់​ជា​មួយ​គ្នា​។សូម​រំលឹក​ផងដែរ​ថា កាល​ពី​យប់​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​២២​និង​៤៦​នាទី ជនរងគ្រោះ​ឈ្មោះ រ៉េត ស៊ីណែត ជា​នា​យ​រង​ការិយាល័យព្រហ្ម​ទណ្ឌក​ម្រិត​ស្រាល នៃ​ស្នងការ​នគរបាលរាជធានីភ្នំពេញ និង​ឈ្មោះ ង៉ាន់ ភី​លីន ភេ​ទ​ប្រុស អាយុ​២៩ឆ្នាំ បាន​ចេញពី​ហូប​ស៊ុបនៅ​ម្ដុំ​វត្តភ្នំ ដោយ​បើករថយន្ដ​ម៉ាក FORD RAPTER ពណ៌ស បាក់​ស្លាក​លេខ ភ្នំពេញ2BD 3738 តាម​បណ្ដោយ​មហាវិថី​សហព័ន្ធរុស្ស៊ី​ពី​កើតមក​លិច។

ពេល​មក​ដល់​ចំណុច​កើតហេតុ ក៏​មាន​រថយន្ដ​ម៉ាក​LEXUS RX 300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប​2A 4546 បាន​មក​បុក​ពីក្រោយ​បណ្ដាល​ឲ្យ​រង​ការ​ខូច​ខាត​។ ពេលនោះ​ជនរងគ្រោះ បាន​បើករថយន្ដ​មក​បាំង​ពី​មុខ​រថយន្ដ​ជន​បង្ក និង​ដក​កាំភ្លើងខ្លីម៉ាក​GLORCK 19 ភ្ជង់​បំណង​មិន​ឲ្យ​បើក​គេចខ្លួន​។ បន្ទាប់មក​ជនបង្ក​ទាំងពីរ​នាក់​ក៏​ចុះ​មក​ចរចា​ជាមួយ​ជនរងគ្រោះ ដោយ​ព្រម​យក​រថយន្ដ​របស់​ជ​ន​រងគ្រោះ​ទៅ​ជួស​ជុល​នៅ​ម្ដុំ​ក្រោយ​មន្ទីរពេទ្យ​លោកសង្ឃ ហើយក៏​បើក​រ​ថយន្ដ​អែប​កៀន​ទាំង​អស់គ្នា​។ ពេល​ដែល​ជន​រងគ្រោះ​និង​ឈ្មោះ ង៉ាន់ ភី​លីន កំពុង​អង្គុយ​មើល​រថយន្ដ​ដែល​ខូចខាត ស្រាប់តែ​ជនបង្ក​ទាំងពីរ​នាក់​ ដក​អាវុធខ្លី​មិន​ចាំ​ម៉ាក ពណ៌​ទឹកប្រាក់ បាញ់​ជនរងគ្រោះ​ពីក្រោយ​ចំនួន​៤​គ្រាប់ បណ្ដាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ ហើយ​ជន​ដៃដល់​ទាំងពីរ​នាក់​ឡើង​ជិះ​រថយ​ន្ដ​គេចខ្លួនបាត់៕

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
88 នាក់
ម្សិលមិញ :
99 នាក់
សប្តាហ៍នេះ :
412 នាក់
ខែនេះ :
2148 នាក់
3 ខែនេះ :
5441 នាក់
សរុប :
93873 នាក់