ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យយកសណ្ឋាគារពីរបន្ថែមទៀត ដើម្បីដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ និងស្នើឱ្យក្រុមគ្រូពេទ្យទាហានចេញអន្តរាគមន៍ជួយគ្រូពេទ្យស៊ីវិល
Thu,11 March 2021 (Time 08:41 AM)
ដោយ ៖ (ចំនួនអ្នកអាន: 323នាក់)

ភ្នំពេញ ៖ តាមរយៈសារបន្ទាន់នាយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យយកសណ្ឋាគារពីរបន្ថែមទៀត ដើម្បីដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ និងស្នើឱ្យក្រុមគ្រូពេទ្យទាហានចេញអន្តរាគមន៍ជួយគ្រូពេទ្យស៊ីវិល។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបានចេញបញ្ជាឱ្យ សាលារាជធានីភ្នំពេញ និងមេបញ្ជាការកងទ័ពជើងគោក រៀបចំមន្ទីរពេទ្យចំនួន២បន្ថែមទៀត ដោយយកសណ្ឋាគារធ្វើជាកន្លែងរៀបចំ ដែលអាចមានប្រមាណ២០០បន្ទប់ ឬលើសនេះ»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយសារស្ថានភាពនេះ សម្តេចក៏បានពិភាក្សាជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ ឱ្យបញ្ចេញក្រុមគ្រូពេទ្យកងទ័ពចេញ អន្តរាគមន៍ជួយដល់គ្រូពេទ្យស៊ីវិល ដែលកងទ័ពត្រូវរៀបចំជា៣០ក្រុម នៃក្រុមដើម្បីមកជួយខាងផ្នែកស៊ីវិល។

សម្តេចតេជោបន្ថែមបានស្នើសម្តេចពិជ័យសេនា ទៀ បាញ់ ក៏ដូចជា ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលប្រគល់ភារកិច្ចនេះឱ្យកងទ័ពរៀបចំ និងគ្រប់គ្រងដោយប្រើប្រាស់គ្រូពេទ្យ និងវេជ្ជបណ្ឌិតកងទ័ព ហើយកម្លាំងសល់ពីនោះ ក៏ត្រូវរៀបចំដើម្បីត្រៀមអន្តរាគមន៍ទៅកាន់គោលដៅដែលមានហានិភ័យខ្ពស់។ កម្លាំងគ្រូពេទ្យកងទ័ព ក៏ត្រូវប្រគល់ជូនមេបញ្ជាការកងទ័ពជើងគោកគ្រប់គ្រង និងដឹកនាំ ចាត់ចែង និងប្រើប្រាស់។

ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំទៅ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំផ្គត់ផ្គង់របបឧបត្ថម្ភដល់ក្រុមប្រតិបត្តិការនេះផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
23 នាក់
ម្សិលមិញ :
32 នាក់
សប្តាហ៍នេះ :
444 នាក់
ខែនេះ :
1792 នាក់
3 ខែនេះ :
5586 នាក់
សរុប :
94128 នាក់