ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្តខេត្តកំពង់ឆ្នាំងបានឃាតខ្លួនជនសង្ស័យម្នាក់ឆបោកប្រាក់និងលួចលក់ដីព្រៃសហគម របស់រដ្ឋ ក្នុងស្រុករលាប្អៀរ (ដីបម្រុងទុកអចិន្ត្រៃយ៍ ១២០០ ហិកតារបស់រដ្ឋ)
Fri,12 March 2021 (Time 05:08 PM)
ដោយ ៖ (ចំនួនអ្នកអាន: 371នាក់)

ខេត្តកំពង់ឆ្នាំង៖ វេលាម៉ោង១៤:៣០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ កម្លាំងការិយាល័យព្រហ្មទណ្ឌអ.ហខេត្តចំនួន
០៦នាក់ ប្រើប្រាស់រថយន្តចំនួន០១គ្រឿង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរ:សេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរងទទួលផែនការងារស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដោយមានការសម្របសម្រួលពីឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង។

យោងតាមបទល្មើស(អង្កេតបឋម)និងពាក្យបណ្ដឹងរបស់ជនរងគ្រោះ(ឈ្មោះគិន ឆេងលី) ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅផ្ទះលេខ១៣ផ្លូវលេខK៤ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យោងតាមការបញ្ជាក់ពីកម្លាំងកងរាជអាវុធហត្ថកំពង់ឆ្នាំងបានចុះឃាត់ខ្លួនជនសង្ស័យចម្នាក់មានឈ្មោះ យុិន យ៉ុន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ការឃាតខ្លួនខាងលើនេះស្ថិតនៅក្នុងចំនុចភូមិព្រៃសំពៅ ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់
ឆ្នាំង ដែលពាក់ព័ន្ធករណី(ឆបោកប្រាក់)និង(លួចលក់ដីព្រៃសហគមន៍របស់រដ្ឋ) ។

ហើយនៅក្នុងនោះផងដែរ កម្លាំងសមត្ថកិច្ចយើង បានដកហូតវត្តុតាងរួមមាន:
១-រថយន្តចំនួន០១គ្រឿងម៉ាកCamary
ពាក់ស្លាកលេខ ច.៧៩០១ ភ.ព២ ពណ៌សំបកឪឡឹក។
២-ទូរស័ព្ទដៃចំនួន(០២គ្រឿង)ម៉ាកViVo
៣-ឯកសារទិញ-លក់ដីមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅអយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11 នាក់
ម្សិលមិញ :
32 នាក់
សប្តាហ៍នេះ :
432 នាក់
ខែនេះ :
1780 នាក់
3 ខែនេះ :
5574 នាក់
សរុប :
94116 នាក់