ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
ងារជា​ឧកញ៉ាម្នាក់ឈ្មោះ​ ធី​ ហួត​ និងជា​ប្រធាន​ក្រុមហ៊ុន (រៀលអេ​ស្ទេត) ប្រេីល្បីចជួលក្រុមរថយន្តធំ​១០គ្រឿងដោយសារតែ​វិបត្តិ​ហិ​រញ្ញវត្ថុ​យកទៅលក់ និងញ្ចាំទាំងម្ចាស់មិនដឹងពេលនេះត្រូវចៅក្រម​ខេត្តកំពត​សម្រេច​ឃុំខ្លួន..!!!
Sun,14 March 2021 (Time 12:21 PM)
ដោយ ៖ (ចំនួនអ្នកអាន: 425នាក់)

ខេត្តកំពត ៖ ឧកញ៉ាវ័យក្មេងម្នាក់ជាប្រធានក្រុមហ៊ុនរៀលអេស្ទេតបាន​ជួល​រថយន្ត​ធុន​ធំ​អ្នកដទៃ​ជាង​១០​គ្រឿងយកទៅ​ប្រើការបែរជា​បញ្ចាំនិង​លក់​គ្មាន​សល់​។

ជាមួយ​ទង្វើ​នេះត្រូវ​ចៅក្រម​សាលាដំបូង​ខេត្តកំពតបានសម្រេចឃុំ​ខ្លួនបណ្តោះ អាសន្ននាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ​២០២១នេះ ពីបទ​រំលោភ​លើ​ទំនុកចិត្ត។

​លោក លក ញ៉ា​វ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាលនៃ​ស្នងការដ្ឋាន​ខេត្តកំពតបាន​ប្រាប់​ឱ្យដឹងថាកាលពី​ព្រឹក​ថ្ងៃទី​១៣ខែមីនាឆ្នាំ​២០២១ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពតបានសម្រេច​ឃុំខ្លួន​ឈ្មោះ​ធី ហួត ភេទ​ប្រុសអាយុ៤០​ឆ្នាំមាន​ទីលំនៅ​ភូមិសំរោងឃុំ​ប្រណាកក្រុង​ព្រះវិហារខេត្តព្រះវិហារ​ពីបទ​រំលោភ​លើ​ទំនុកចិត្ត​។

​នាយ​ការិយាល័យ​បាន​រៀបរាប់​អំពី​ដំណើររឿង​ថាកាលពីអំឡុងខែធ្នូ ឆ្នាំ​២០២០ក្នុងនាម​ជា​ប្រធាន​ក្រុមហ៊ុន​ហ្គោល​រៀល​អ៊ី​ស្ទេ​តលោក​ឧកញ៉ា ធី ហួត បាន​ជួលរ​យន្ត​ធុន​ធំ​ជាង​១០​គ្រឿងពី​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពតខេត្តកំពង់ស្ពឺនិង​រាជធានីភ្នំពេញព្រោះតែ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ លោក​ ​ធី ហួត​ បាន​យក​រថយន្ត​ទាំងនោះ​ទៅ​លក់និង​បញ្ចាំ​ដាច់​ទាំងអស់​។

ជាមួយ​ហេតុការណ៍​ទាំងនេះ​ម្ចាស់​រថយន្ត​នៅ​ខេត្តកំពតបានដាក់​ពាក្យបណ្តឹងរ​ហូត​សាលាដំបូង​តម្រូវឱ្យ​ចូលខ្លួនតែ​ជនសង្ស័យបាន​ព្យាយាមគេចវេះ។

​លោក លក ញ៉ា​វ បាន​បន្តថាជាមួយ​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​របស់​សា​លាដំបូងខេត្តលោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុរិទ្ធ ស្នងការ​នគរបាល​ខេត្តកំពតបានដាក់​បទបញ្ជា​ដល់​កម្លាំង​ក្រោម​ឱវាទ​ឱ្យ​អនុវត្ត​ដោយ​យកចិត្តទុកដាក់​បំផុត​។

លុះដល់​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ពេល​កំពុង​ល្បាត​តាម​ដងផ្លូវ​ជាតិ​លេខ​៣សមត្ថកិច្ច​បាន​ប្រទះឃើញ​ជនសង្ស័យធ្វើដំណើរ​លើផ្លូវ​ជាតិ​លេខ​៣ក៏​នាំគ្នា​ដេញតាម​ទាន់និង​ឃាត់ខ្លួនបានពេលឆ្លងចូលដល់ឃុំអូរសារាយស្រុក​ត្រាំកក់ខេត្តតាកែវនាំមក​អ​និវត្ត​តាម​នីតិវិធី​តែម្តង​ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
29 នាក់
ម្សិលមិញ :
88 នាក់
សប្តាហ៍នេះ :
432 នាក់
ខែនេះ :
2073 នាក់
3 ខែនេះ :
5470 នាក់
សរុប :
93900 នាក់