ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
ពិធីការិនី ទូរទស្សន៍ហង្សមាស លោកស្រី កែវ ច័ន្ទនិមល និងស្វាមី រួមនិងកូនស្រី ឆ្លងកូវីដ-១៩ ត្រូវបានគ្រូពេទ្យដាក់ឱ្យសម្រាកព្យាបាលនៅអតីតអាំងទែរកុងទីណង់តាល់
Tue,09 March 2021 (Time 11:56 AM)
ដោយ ៖ (ចំនួនអ្នកអាន: 293នាក់)

(ភ្នំពេញ)៖ អធិការនគរបាលខណ្ឌមានជ័យ លោក ម៉េង វិមានតារា បានឲ្យដឹងថា÷ ពិធីការិនី​ ទូរទស្សន៍ ហង្សមាស លោកស្រី កែវ ច័ន្ទនិមល និងស្វាមី រួមទាំង​កូនស្រី ឆ្លងជំងឺកូវីដ-១៩ ហើយត្រូវបាន​ក្រុមគ្រូពេទ្យ ចុះទៅយកទាំងយប់នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ ពីផ្ទះនៅបុរី អ័រគីដេ ក្នុងខណ្ឌសែនសុខ ផ្លូវ២០០៤ ជិត​សាលារៀន ណតប្រ៊ីដ​។​

លោកអធិការ ម៉េង វិមានតារា បានឱ្យដឹងថា÷ ពិធិការិនីទូរទុស្សន៍ហង្សមាស លោកស្រី​ កែវ ច័ន្ទនិមល ប្រាប់ថា បានឆ្លងកូវីដ-១៩ រួមទាំងប្តី និងកូនស្រី។ លោកស្រី កែវ ច័ន្ទនិមល (ពិធីការិនីហង្សមាស) ប្តី និងកូនស្រីរបស់គាត់​អាយុ ១០ឆ្នាំ បានធ្វើតេស្ត រកកូវីដ-១៩ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ ហើយ​លទ្ធផលចេញមក មានកូវីដ-១៩ ទាំងគ្រួសារ (៣ នាក់)។

លោកអធិការ​បន្តឱ្យដឹងទៀតថា÷ លោកស្រី កែវ ច័ន្ទនិមល បានប្រាប់ថា នាងបាន​ឆ្លងកូវីដ-១៩ ពីអ្នកដឹកនាំថតស្ព័ត ឈ្មោះ( ទីតូ )ព្រោះកាលអំឡុងថ្ងៃទី ២៧-២៨ ខែកុម្ភៈ ឆ្នាំ២០២១ គាត់បានទៅជួយថតវីដីអូរ ដើម្បីចូលរួមផ្សព្វផ្សាយអំពីការពារកូវីដ-១៩ ហើយម្សិលមិញ ទើបគាត់ទទួលដំណឹងថា អ្នកដឹកនាំថតស្ព័ត ឈ្មោះ(ទីតូ) មានវិជ្ជមានកូវីដ-១៩ ហើយឈ្មោះ ទីតូ ក៏ធ្លាប់បានជួបជុំផឹកជាមួយប៉ូលិសចរាចរណ៍ផងដែរ។

លោកអធិការបន្ថែមថា÷ រហូតមកដល់ពេលនេះ កំពូលតារាល្បីៗ ជាពិសេសនៅហង្សមាស អាចមានជាប់ពាក់ព័ន្ធជាមួយឈ្មោះ ទីតូ ច្រើននាក់ ជាក់ស្តែងដូចជា៖ អ្នកនាង ឱក សុគន្ធកញ្ញា ក៏មានអាការៈក្តៅខ្លួន និងកំពុងស្ថិតក្នុងការ​តាមដាន អ្នកនាង សុគន្ធ នីសា មានអាការៈផ្តាសាយ តែមិនក្តៅខ្លួនទេ និងមានតារាផ្សេងៗទៀតកំពុងទៅធ្វើតេស្តរកកូវីដ-១៩។

លោកអធិការ ម៉េង វិមានតារា បន្ថែមថា÷ លោកស្រី កែវ ច័ន្ទនិមល និងក្រុមគ្រួសារ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅអតីតអាំងទែរកុងទីណង់តាល់ (The Great Duke) និងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅរួមក្នុង១បន្ទប់ជុំប្តី និងកូនស្រី។

សូមរម្លឹកថា÷ ក្នុងសារជាសំឡេងកាលពីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស​ថា ជំងឺកូវីដ-១៩ នៅពេលនេះ បានឆ្លងរាលដាលធ្ងន់ធ្ងរ ចូលដល់ប៉ូលិស មន្ត្រីរាជការ និងសិល្បករ​ច្រើននាក់​។

សម្តេចតេជោ បានប្រកាស​ឲ្យក្រសួងស្ថាប័ន​រដ្ឋទាំងអស់ បិទជាបណ្តោះអាសន្ន ដោយទុកមនុស្សចំនួនតិចតួចបំផុត នៅប្រចាំការ ហើយក្រៅពីនោះ យ៉ាងហោចណាស់​បុគ្គលិក ៩០% ត្រូវ​ធ្វើការពីផ្ទះ។ ចំណែក​ក្រុមហ៊ុនឯកជន ក៏ដូចគ្នា ត្រូវរៀបចំ​កាត់បន្ថយបុគ្គលិក​ ដែលធ្វើការដោយផ្ទាល់ ឬក៏រៀបចំ​វេនធ្វើការឆ្លាស់វេន​គ្នា​ ដើម្បីកាត់បន្ថយ​ការកកស្ទះមនុស្ស នៅកន្លែងធ្វើការផង និងកាត់បន្ថយ​ការកកស្ទះ នៅតាមផ្លូវធ្វើដំណើរផង៕ .(ដោយ: សេក មាស).

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
50 នាក់
ម្សិលមិញ :
69 នាក់
សប្តាហ៍នេះ :
373 នាក់
ខែនេះ :
1614 នាក់
3 ខែនេះ :
5618 នាក់
សរុប :
94927 នាក់