ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយទាំងព្រឹក ព្រលឹម រថយន្តលាយបេតុងបើកកៀរនិងកិនម៉ូតូបណ្ដាលឲ្យប្រពន្ធដាច់ខ្លួនជាពីរស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មរីឯ ប្ដីរងរបួស..!!!
Fri,02 April 2021 (Time 07:34 AM)
ដោយ ៖ (ចំនួនអ្នកអាន: 426នាក់)

ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើត
ឡើងកាលពីវេលាម៉ោង៦និង១៥នាទី ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅត្រង់ចំណុចភ្លើងស្តុប ស្ថិតតាមផ្លូវជាតិលេខ៤ កែងមហាវិថី ឈ្នះឈ្នះ ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលស្លាប់ឈ្មោះ ហ៊ន ភារិន អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅស្រុកមុខកំពូល ខេត្តកណ្ដាល និងស្នាក់នៅម្ដុំជិតតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សង្កាត់កន្ទោក ខណ្ឌកំបូល ។ ចំណែកប្ដីឈ្មោះ សារិន សំអាន អាយុ៣១ឆ្នាំ មុខ
របរកម្មករក្រុមហ៊ុនម៉ូតូហុងដា និងមានកូនស្រីម្នាក់នៅ
ក្នុងបន្ទុកគ្រួសារ ។

នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ១គ្រឿង ពាក់ផ្លាកលេខកំពង់ធំ 1L-9853 ជាមួយប្ដីធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ដោយប្ដីជាអ្នកឌុប ចេញពីផ្ទះជួល ទៅឆេងម៉េងនៅស្រុក
កំណើត ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានបត់ឆ្វេងដៃចូលទៅមហាវិថី ឈ្នះ ឈ្នះ ស្របពេលនោះមានរថយន្តលាយបេតុងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 5A-1034 បើកបរស្របគ្នាទៅដល់កៀរពីក្រោយ បណ្ដាលឲ្យដួលហើយប្រពន្ធខ្ទាតចូល ក្រោមកង់រថយន្តកិនដាច់ខ្លួនជា២កំណាត់ស្លាប់ភ្លាមៗ ចំណែកប្ដីខ្ទាតចេញរងរបួសស្រាល ។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តចុះរត់គេចខ្លួន
បាត់ ហើយនគរបាលមូលដ្ឋាន បានចុះទៅកាន់ទីនោះ ដើម្បីរាយការណ៍បន្ត ទៅកាន់នគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅចាត់ការបន្ត ៕

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
14 នាក់
ម្សិលមិញ :
99 នាក់
សប្តាហ៍នេះ :
338 នាក់
ខែនេះ :
2074 នាក់
3 ខែនេះ :
5367 នាក់
សរុប :
93797 នាក់