ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
ភ្នាក់ងារពត៍មានកំពុងសោមប៉ុស្តិក្លាយជាមេក្លោងផ្តើមគំនិតក្លែងបន្លំជាមន្ត្រីនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយលួចធ្វើសកម្មភាពចាប់ប្រជាពលរដ្ឋ ជំរិតយកប្រាក់នៅក្នុងភូមិ សាស្ត្ររាជធានីភ្នំពេញ
Mon,21 June 2021 (Time 10:16 AM)
ដោយ ៖ (ចំនួនអ្នកអាន: 432នាក់)

បន្ទាប់ពីបានទទួលព័ត៌មានជាបន្តបន្ទាប់ពីពលរដ្ឋ និងកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់ព័ន្ធជនសង្ស័យមួយក្រុម បង្ហាញអត្តសញ្ញាណជាសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ប្រើមធ្យោបាយ រថយន្ត ម៉ូតូ ធ្វើសកម្មភាពចាប់ពលរដ្ឋសម្លុតយកប្រាក់ជាថ្នូរ នៃការដោះលែងវិញ ។

ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង ២៤:០០នាទី នៅចំណុច ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានសហការស្រាវជ្រាវ ឈានទៅបង្រ្កាបជាក់ស្តែងក្រុមក្លែងខ្លួនជាសមត្ថកិច្ចនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កំពុងធ្វើសកម្ម ភាពចាប់ពលរដ្ឋសម្លុតយកប្រាក់។

សូមបញ្ជាក់ថា កន្លងមកក្រុមនេះបានធ្វើសកម្មជាចាប់ពលរដ្ឋសម្លុតយកប្រាក់ច្រើនលើកមកហើយ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

លទ្ធផលនៃកិច្ចប្រតិបត្តិការ÷
ក-ឃាត់ខ្លួនជនសង្ស័យ ០៤នាក់:
១-ឈ្មោះ កេត វីរីយ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ ភ្នាក់ងារកំពុងសោមប៉ុស្តិ(មេក្លោងផ្តើមគំនិត)
២-ឈ្មោះ សយ តុលា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ(អ្នកសមគំនិត)។
៣-ឈ្មោះ ផាន់ វីរ:ភក្តី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ(អ្នកសមគំនិត)។
៤-ឈ្មោះ សល់ ភារ: ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ(អ្នកសមគំនិត)។
ខ-វត្ថុតាងចាប់យករួមមាន:
1. រថយន្ត ១គ្រឿង
2. ម៉ូតូ ២គ្រឿង
3. អាវុធខ្លី(ជ័រ) ១ដើម
4. វិទ្យុទាក់ទង ម៉ាក់មូតូរ៉ូឡា ១គ្រឿង
5. ឯកសណ្ឋាននគរបាល២កំប្លេ
6. មួកនគរបាល ១
7. ខ្សែក្រវ៉ាត់នគរបាល ១
8. អាវគ្រោះ ១ មានផ្លាក់សញ្ញាគ្រឿងញៀន
9. អាវកាក់ ១ មានផ្លាក់សញ្ញាគ្រឿងញៀន
10. កាបូកដៃមានសញ្ញានគរបាលគ្រឿងញៀន ១
11. កាតនគរបាលក្លែងក្លាយ ចំនួន ៣សន្លឹក
12. កាតសារព័ត៌មានកំពង់សោមប៉ុស្តិ៍ ១សន្លឹក
13. តេស្តទឹកមូត្ររកសារធាតុញៀន ១តេស្ត
14. កាតកម្លាំងមូលដ្ឋានសម្ងាត់ក្លែងក្លាយ ២សន្លឹក(ក៧ ក៥)
15. កាតសម្គាល់អាវុធខ្លី ១សន្លឹក
16. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ១សន្លឹក
17. កាតចាក់វ៉ាក់សាំង ១សន្លឹក ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីផ្តន្ទាទោសតាមនីតិវិធី ៕

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
34 នាក់
ម្សិលមិញ :
29 នាក់
សប្តាហ៍នេះ :
385 នាក់
ខែនេះ :
1811 នាក់
3 ខែនេះ :
5568 នាក់
សរុប :
94168 នាក់