ភ្នំពេញ៖ មេឈ្មួញឈើឈ្មោះ លោកស្រី ជិន អូន ដែលតាមរបាយការណ៍បានបញ្ជាក់ថា ជាមេខ្លោងប្រមូលទិញឈើពីតំបន់ព្រៃឡង់ និងជំនាញជេរប្រមាថ សមត្ថកិច្ច អាជ្ញាធរ យ៉ាងរត់មាត់នោះ ទីបំផុត ! ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃនាំខ្លួន កាលពីវេលាម៉ោង ៤ រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ពាក់ព័ន្ធទៅនឹងពាក្យបណ្ដឹងបរិហាកេរ្តិ៍ និងកំហែងយក ។ប្រភពពីមន្ត្រីនគរបាលខេត្តកំពង់ធំបានឲ្យដឹងផងដែរថាលោកស្រីជិន អូន ក៏ជាប់ពាក់ព័ន្ធជាមួយរឿង លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ ករណីពុករលួយរត់ការបង់ប្រាក់ថ្លៃជើងឡានដឹកឈើ និងបង់ខែ ជាដើម។ល។ ហើយការនាំខ្លួននេះខាងនគរបាលក្រសួងក៏បានសហការជាមួយនគរបាលខេត្តផងដែរ។លោក ស៊ិន វីរៈ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានបញ្ជាក់ឲ្យដឹងផងដែរថា ពិតជាមានករណីនាំខ្លួន លោកស្រីជិន អូន មែនកាលពីរសៀល ពាក់ព័ន្ធនឹងបណ្ដឹងផ្សេងទៀតពីខេត្តកំពង់ធំ។សូមបញ្ជាក់ថា កន្លងទៅលោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងលោកស្រី ជិន គឹមអ៊ន ពាក់ព័ន្ធនិងបទកំហែងយក បង្ខាំងដោយខុសច្បាប់ និងធ្វើអោយខូចខាតដោយចេតនា, ក្នុងនោះមានរបាយការណ៍មួយបញ្ជាក់ថា, នៅវេលា១៩និង០០នាទីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ រថយន្តសាំងយ៉ុង១គ្រឿងដឹកឈើនីវប្រភេទធ្នង់ ប្រហែល១ម៉ែត្រគូប ចេញពីភូមិចុងដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ បើកបរដោយកូនប្រុស របស់ ឈ្មោះ អ៊ិនស្រីម៉ៅ ដើម្បីយកទៅធ្វើផ្ទះ ។ ឈ្មោះអ៊ិនស្រីម៉ៅ ជិះរថយន្តមួយគ្រឿងពីក្រោយ ។ ម៉ោង១៩:៣០ នាទីមកដល់ចំណុចមុខផ្សាបារាយណ៍ បានឃើញរថយន្ត ម៉ាកហាយឡែនឌ័រ ១គ្រឿងតាមពីក្រោយ មកឃាត់រថយន្តសាំងយ៉ុងដឹកឈើនីវ ។ ពេលមកដល់លោក ឃុន ប៊ុនហូ និងបក្ខពួក បាននាំគ្នាចុះពីលើរថយន្ត លោក ឃុន ប៊ុនហូ ដកកាំភ្លើងខ្លីបាញ់ឡើងលើចំនួនមួយគ្រាប់ បង្ខំឲ្យឈ្មោះអ៊ិនស្រីម៉ៅ ឡើងជិះរថយន្ត ជាមួយ និងចាប់យក រថយន្ត មកដាក់នៅបន្ទប់ធ្វើការរបស់មន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ ចាប់ពីម៉ោង ២២.០០នាទីថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ២០២១ រហូតដល់ម៉ោង៤ភ្លឺ ថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២១ ទើបអនុញ្ញាតឲ្យ ឈ្មោះអ៊ិនស្រីម៉ៅ និងរថយន្ត ត្រឡប់ទៅផ្ទះវិញ ។ ក្នុងករណីនេះលោក ឃុន ប៊ុនហូ គៀបកំហែងយកលុយចំនួន៥០០០ដុល្លារពីឈ្មោះអ៊ិនស្រី ម៉ៅ ឲ្យលុយតាមរយៈ ឈ្មោះ ជិន គឹមអូន ដែលប្រើអាខោន Facebook ឈ្មោះជិនគឹមអ៊ន ។ ករណីជំរឹតទាប្រាក់ ជាថ្នូរនឹងការលែងបទល្មើសនេះ ឥឡូវឈ្មោះ អ៊ិន ស្រីម៉ៅ បានដាក់ពាក្យបណ្តឹង នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងឃើញមាន លិខិតកោះហៅ លើកទីពីរ របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួង មហាផ្ទៃ កោះហៅលោក ឃុន ប៊ុនហូ ឲ្យចូលទៅបំភ្លឺតាមបណ្តឹងរបស់ ឈ្មោះ អ៊ិន ស្រីម៉ៅ អំពីករណី, កំហែងយក ។ ដូច្នេះករណីនាំខ្លួនលោកស្រី ជិនគឹមអ៊ន អាចសង្ស័យពាក់ព័ន្ធបទល្មើសខាងលើ ហើយមន្ត្រីមូលដ្ឋានអះអាងថា, នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃកោះហៅ២ដងរួចមកហើយ តែលោកស្រី ជិនគឹមអ៊ន មិនចូលខ្លួន ទើបមន្ត្រីនគរបាលយុត្តិធម៌ស្នើសុំអយ្យការនាំខ្លួនតែម្តង។លោកស្រី ជិនគឹមអ៊ន ជាប់ពាក្យបណ្តឹងព្រហ្មទណ្ឌជាច្រើនទៀតនៅអយ្យការអមសាលាដំបូងខេត្តកំពង់ធំផងដែរ ដូច្នេះអ្វីដែលគាត់ប្រព្រឹត្តអី បានទទួលផលហ្នឹងហើយ។ប្រភពចុងក្រោយបាបញ្ជាក់ថា, សមត្ថកិច្ចបានចាប់ខ្លួនលោកស្រីខាងលើតាម ដីកាបញ្ជាអោយចូលខ្លួន១១៧ អ.យ.ជ ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ របស់លោក ម៉ុត ដារ៉ា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញឲ្យនាំខ្លួនលោកស្រីជិន អូន ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិថ្នល់ បំបែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឲ្យចូលមកបង្ហាញខ្លួននៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២១ នៅរៀងរាល់ម៉ោងធ្វើការដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌ ពីបទ ៖ កំហែងយក និងជេរប្រមាថ តាមបណ្តឹងរបស់ឈ្មោះ នា មុំ ភេទ សី្រ អាយុ ៦០ឆ្នាំ តែបុគ្គលរូបនេះជំនាញទំនើងមិនព្រមចូលខ្លួន ទើបដល់ថ្ងៃជាប់ខ្នោះ៕ប្រភពពីបណ្ដាញសង្គមfb
ព័ត៌មានគួរចាប់អារម្មណ៍
ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()
មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()
អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()
ឃាត់ខ្លួនជនបង្ករចលាចលសង្គម និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិតថា “មានការឆ្លងជម្ងឺផ្លូវដង្ហេីមវីរុសកូរ៉ូណា នៅខេត្តសៀមរាប” ()
លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()
វីដែអូ
ចំនួនអ្នកទស្សនា