ថ្ងៃសុក្រ ទី០៤ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
ពិតជាមិនធម្មតា!ក្រោមការដឹកនាំដោយផ្ទាល់របស់លោកវរសេនីយ៍ឯក សៅ សារឿន បានដឹកនាំកម្លាំងនគរបាលក្រុងប៉ោយប៉ែតចុះធ្វើការដើរល្បាត និងបានឃាត់ខ្លួនក្រុមចោរដែលសកម្មខាងលួចសម្ភារៈចំរុះរបស់បងប្អូនប្រជាពលរដ្ឋនៅពេលយប់ ពេលនេះត្រូវបានបញ្ជូនទៅស្នងការនគរបាល ខេត្តបន្ទាយមានជ័យហើយ ...
Mon,02 August 2021 (Time 03:14 PM)
ដោយ ៖ (ចំនួនអ្នកអាន: 366នាក់)

ក្រុងប៉ោយប៉ែត : នៅយប់ថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១២.០០នាទីយប់ ក្រោមការបញ្ជានិងដឹកនាំដោយផ្ទាល់របស់លោកវរសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែត បានដឹកនាំកំលាំងប៉ុស្តិ៍ផ្សារកណ្តាលបានល្បាតដល់ចំណុចផ្លូវបេតុងមុខវត្តផ្សារកណ្តាល ស្ថិតក្នងភូមិផ្សារកណ្តាល ក៏បានជួបជនសង្ស័យ០២នាក់ ឈ្មោះ សៅ ពុំ ភេទប្រុស អាយុ២៨ឆ្នាំ និង យ៉ុន សារ៉ាត់ ភេទប្រុស អាយុ១៨ឆ្មាំ ជនទាំង២ស្នាក់នៅភូមិផ្សារកណ្តាល ដើរស្ពាយការ៉ុង បានធ្វើការត្រួតពិនិត្យឃើញមានក្បាលរ៉ូមីណេទឹក កន្លះការ៉ុង ។
តាមការសាកសួរបានឆ្លើយថា ពួកគេបានលួចយករបស់គេនៅក្នុងផ្ទះ ដែលអត់មានមនុស្សនៅ ក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល។ លុះដល់ថ្ងៃទី០១.០៨.២០២១ម៉ោង១១.៣០នាទី យោងតាមចម្លើយរបស់ជនទាំង២នោះ ក៏ឈានដល់ឃាត់ខ្លួនបក្ខពួក០៧នាក់ទៀតនៅចំណុចបន្ទប់ជួលភូមិផ្សារកណ្តាល ដែលមានឈ្មោះ មិត្ត ណាសឿត ភេទប្រុស អាយុ២១ឆ្នាំ ២.ឈ្មោះធៀង លាភហេង ហៅហើម ភេទប្រុស អាយុ២៧ឆ្នាំ.៣.ឈ្មោះកែវ ម៉ៅ ភេទប្រុស អាយុ១៥ឆ្នាំ ៤.ឈ្មោះទីម ភ័ក្ត្រ ភេទ.ប្រុស អាយុ១៩ឆ្នាំ.៥.ឈ្មោះយ៉ាន ស្រិន ភេទប្រុស អាយុ៣០ឆ្នាំ .៦.ឈ្មោះឆោម ម៉ាន ភេទប្រុស អាយុ២៥ឆ្នាំ .៧.ឈ្មោះយ៉ុម ឈី ភេទប្រុស អាយុ១៧ឆ្នាំ ។ ជនទាំងអស់នោះស្នាក់នៅភូមិផ្សារកណ្តាល ។
.ដកហូតវត្ថុតាង រួមមាន:
.កង្ហាត្រជាក់០១ ចានបង្គន់០១ ភ្លើងហ្វា០៦ ឧបករណ៍បន្ទប់ទឹក+ខ្សែរភ្លើងមួយចំនួន កញ្ចក់សុលឡា០៦,ដុំឌីសង់ទ័រ១៦, រម៉កកង់បី០១,កាំបិតក្វែវ០១,ពូថៅ០២, ដាវ០១ ,ដបជក់គ្រឿងញៀន០៣ ។
.ចម្លើយ សារភាពជនសង្ស័យទាំងអស់ពិតជាបានសកម្មភាពដើលួចរបស់របប្រជាពលរដ្ឋពិតប្រាកដមែន ។
ជនសង្ស័យទាំងអស់មានសារធាតុញៀន8នាក់។
រួចមន្ត្រីជំនាញស្នើរសុំធ្វើការឃាត់ខ្លួនជនសង្ស័យទាំងអស់ដើម្បីកសាងសំណុំរឿងតាមបច្បាប់។

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
62 នាក់
ម្សិលមិញ :
141 នាក់
សប្តាហ៍នេះ :
934 នាក់
ខែនេះ :
2872 នាក់
3 ខែនេះ :
8072 នាក់
សរុប :
125883 នាក់