ថ្ងៃច័ន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាពពិធីប្រកាសផ្លាស់ប្តូរតែងតាំង ស្នងការនគរបាលថ្មីខេត្តសៀមរាប ដោយលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ជំនួសលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង….
Mon,13 September 2021 (Time 05:33 PM)
ដោយ ៖ (ចំនួនអ្នកអាន: 15នាក់)

(សៀមរាប)៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាពពិធីប្រកាសផ្លាស់ប្តូរតែងតាំង ស្នងការនគរបាលថ្មីខេត្តសៀមរាប ដោយលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ជំនួសលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង។

ពិធីប្រកាសផ្លាស់ប្តូរតែងតាំងស្នងការនគរបាលខេត្តសៀមរាប ត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយអនុវត្តតាមវិធានការសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» បានយ៉ាងខ្ជាប់ខ្ជួនផងដែរ។

សូមជម្រាបថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសតែងតាំងលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ជាស្នងការនគរបាលថ្មី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

នៅក្នុងលិខិតរបស់សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «ត្រូវបានតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត អត្តលេខ ៦៥២១២ ស្នងការរង ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប»។

សូមបញ្ជាក់ថា បច្ចុប្បន្នលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ជាស្នងការរងនគរបាលខេត្តសៀមរាបទទួលផែនចរាចរណ៍ ហើយលោកត្រូវបានតែងតាំងជាស្នងការថ្មីខេត្តសៀមរាប ជំនួសលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង៕

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
24 នាក់
ម្សិលមិញ :
18 នាក់
សប្តាហ៍នេះ :
286 នាក់
ខែនេះ :
1253 នាក់
3 ខែនេះ :
4100 នាក់
សរុប :
30259 នាក់