ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹងខេត្តត្បូងឃ្មុំ កំពុងត្រូវប៉ាន់ក្រោមការចាត់ចែងពីលោកប្រធានថ្មី គង់ សុភាព….
Fri,14 October 2022 (Time 05:13 PM)
ដោយ ៖ (ចំនួនអ្នកអាន: 230នាក់)

ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹងខេត្តត្បូងឃ្មុំ កំពុងត្រូវប៉ាន់ក្រោមការចាត់ចែងពីលោកប្រធានថ្មី គង់ សុភាព

ខេត្តត្បូងឃ្មុំ ៖ បើទោះបីជាក្រសួងសាធារណការបញ្ជាដាច់ណាត់យ៉ាងណា ក៏នៅតែ យោគយល់ខ្លះៗចំពោះបញ្ហាដឹកលើសទម្ងន់ តាមរយៈអនុញ្ញាតឲ្យក្រុមមន្រ្តីនៅតាមស្ថានីយថ្លឹងរថយន្តមានឱកាសឆ្លៀតរកលុយស្របច្បាប់បានយ៉ាងងាយសុខស្រួល ខណៈចំណូលបានដោយងាយលើរថយន្ត ដឹកលើសទម្ងន់ក៏ត្រូវបង់លុយ មិនលើស ទម្ងន់ក៏ត្រូវបង់ ។
ប្រភពរាយការណ៍ថា រថយន្តដឹកដំឡូងលើសទម្ងន់ តែមួយតោន រហូតដល់៥តោន ត្រូវបង់៣ម៉ឺនរៀលជូនលោក គង់ សហភាព អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំទទួលបន្ទុកជាប្រធានស្ថានីយថ្លឹងរថយន្តថ្នល់ទទឹង ។ គេរាយការណ៍ថា រថយន្តដឹកលើសទម្ងន់ចាប់ពី១តោន ដល់៥តោន សុទ្ធតែត្រូវបង់ប្រាក់ឲ្យស្ថានីយថ្លឹងរថយន្ត៣ម៉ឺនរៀល និង រថយន្តធំៗដែលដឹកមិនលើសទម្ងន់ត្រូវបង់២ម៉ឺនរៀល សម្រាប់ឲ្យមន្រ្តីនៅតាមស្ថានីយ គ្រាន់នឹងបានបាយទឹក។ មួយថ្ងៃៗរថយន្តធំៗ ទាំងលើសទម្ងន់ និងមិនលើស ទម្ងន់រាប់រយគ្រឿងឆ្លងកាត់ស្ថានីយថ្លឹងរថយន្តថ្នល់ទទឹងជាពិសេសរថយន្តដឹកដំឡូង និងរថយន្តដឹកទំនិញឆ្លងកាត់មកពីប្រទេសវៀតណាម។
គេរាយការណ៍ទៀតថា លោក គង់ សហភាព អនុប្រធានមន្ទីរសាធារណការ និងជាប្រធាន ស្ថានីយថ្លឹងទម្ងន់ខាងលើ អាចរកចំណូលបានរាប់លានរៀលក្នុង មួយថ្ងៃៗ ដោយស្របច្បាប់។ ស្របច្បាប់ក៏ព្រោះថា រថយន្តធំៗដែលមិនលើសទម្ងន់ ក៏ត្រូវជូនសោហ៊ុយ ដល់ពួកមន្រ្តីនៅស្ថានីយថ្លឹងរថយន្តមានជ័យនោះដែរ។ ដូច្នេះវា ជាភាពស្របច្បាប់ដោយមិនបាច់ខ្វល់ ចំពោះការរិះគន់ទាំងឡាយនេះទៀតឡើយ។ ម្យ៉ាងទៀតវាជាគោលការណ៍របស់ក្រសួងសាធារណការ ឲ្យបិទភ្នែកខ្លះចំពោះរថយន្ត ដឹកលើស ទម្ងន់ពី១តោន ដល់៥តោន។ ដូច្នេះអ្នកលើសទម្ងន់ពី១តោន ដល់៥ តោន ផ្តល់ភាពស្របច្បាប់ដល់ពួកមន្រ្តីនៅតាមស្ថានីយថ្លឹងរថយន្ត ជាពិសេសនៅស្ថានីយ ថ្លឹងរថយន្តថ្នល់ទទឹង ។

ជាក់ស្តែងកាលពីយប់ម៉ោងមួយរំលងអាធ្រា តថ្ងៃទី២៥ មិមិនា២០២០ នៅថ្នល់ទទឹង ខេត្ត ត្បូងឃ្មុំ មានឡាន ដឹកទំនិញ ដំឡូងមី និងស្រូវ ថែមទាំង ទំនិញ មួយចំនួនទៀត បានធ្វេីការតវ៉ារឿងជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ខេត្ត ត្បូងឃ្មុំ ក្រោមការបញ្ជារពីលោក គង់ សហភាព មកស្ទាក់ ឡាន នៅចំនុច ថ្នល់ទទឹង អោយ ទៅស្ថានី យ៍ ដេីម្បី យកលុយពីក្រុមឡានដឹក ដោយឡានដឹកមិនលើសទម្ងន់ក៏យកលុយ ដែរ ម្ម្លោះហេីយបានជាក្រុមអ្នកបើកឡាន រាប់ រយគ្រឿង ដាក់ឡាន បិតផ្លូវ ធ្វេីការតវ៉ា ចាប់ពីម៉ោង មួយ ដល់ ម៉ោង ប្ប្រាំភ្លឺធ្វើរអោយមានការ កកកកកស្ទះរថយន្តប្រហែលរាប់ពាន់ គ្រឿង ។
ទាក់ទងនិងការចោទប្រកាន់ខាងលើលោក គង់ សុភាព បានប្រាប់តាមទូរស័ព្ទថា លោកមិនបានប៉ះពាល់លុយកាក់ពុករលួយនៅស្ថានីយជញ្ជីងថ្លឹងរថយន្តសូម្បី១រៀល ៕. 086548885.

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
41 នាក់
ម្សិលមិញ :
39 នាក់
សប្តាហ៍នេះ :
343 នាក់
ខែនេះ :
1822 នាក់
3 ខែនេះ :
5581 នាក់
សរុប :
94214 នាក់