ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
គ្រឿងញៀន ជិត១០គីឡូក្រាម ត្រូវបានកំលាំងសមត្ថកិច្ខ ប្រឆាំងបទល្មើសគ្រឿងញៀន បង្រ្កាបបាន ជាប់ព្រំដែនកម្ពុជា ឡាវ___
Mon,14 February 2022 (Time 02:43 PM)
ដោយ ៖ (ចំនួនអ្នកអាន: 295នាក់)

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១៣ខែកុម្ភ:ឆ្នាំ២០២២ កំលាំងនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាល ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ថាននគរបាលខេត្តស្ទឹងត្រែង ចាប់បានជនសង្ស័យម្នាក់ ជនជាតិឡាវ លើបទល្មើស សង្ស័យសារធាតុញៀន ប្រភេទម្សៅ ក្រាមពណ៌ ស ចំនួន១០កញ្ចប់ធំ ប្រមាណជិត១០គីឡូក្រាម។
តាមការឱ្យដឹងពី នគរបាល បង្រ្កាបបទល្មើសគ្រឿងញៀន ច្រក់អន្តរជាតិ ត្រពាំងគ្រៀល កម្ពុជា ឡាវ(នគរបាល BLO) ៖
ជនសង្ស័យ ជនជាតិជាតិឡាវរួមជាមួយវត្ថុតាង មានឈ្មោះ ភីម ម៉ាន់ចាន់កាន់ អាយុ២៤ឆ្នាំ រស់នៅភូមិថាកាំង ស្រុកបុន ខេត្តចំប៉ាសាក ប្រទេសឡាវ ត្រូវបាន ចាប់ខ្លួននៅចំនុច ផ្លូវស្ពានទី២ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ចាប់បានវេលាម៉ោង ៩និង៤៥នាទីព្រឹក ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២២ នគរបាលដដែលបន្តថា ការចាប់បុរសជាជនសង្ស័យ ក្នុងបទល្មើសជាក់ស្តែង ករណីជួញដូរសារធាតុខុសច្បាប់ លួចដឹកចូលកម្ពុជា តាមព្រៃ មកចំនុចខាងលើហើយឆែកឆេរ សមត្ថកិច្ចបានរកឃើញវត្ថុតាង ម្ស៉ៅក្រាមស ថ្លា សង្ស័យ សារធាតុញៀនចំនួន១០កញ្ចប់ធំ សរុ បចំនួន៩៨៦៦.៥៦ក្រាម។

ជនសង្ស័យជនជាតិឡាវ រួមវត្តុតាង បានបញ្ជូនមកស្នងការនគរបាលខេត្ត ដើម្បីពិនិត្យជាក់ស្តែង រួមទាំងបង្កសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
12 នាក់
ម្សិលមិញ :
39 នាក់
សប្តាហ៍នេះ :
314 នាក់
ខែនេះ :
1793 នាក់
3 ខែនេះ :
5552 នាក់
សរុប :
94185 នាក់