ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
បង្រ្កាបករណីគ្រឿងញៀនក្នុងក្លឹបកំសាន្តមួយកន្លែងនាំខ្លួនមនុស្សប្រុសស្រី ៤០ នាក់...
Fri,18 February 2022 (Time 07:12 AM)
ដោយ ៖ (ចំនួនអ្នកអាន: 292នាក់)

÷ខេត្តបាត់ដំបងក្រុងបាត់ដំបង.....!
នគរបាលការិយាល័យជំនាញបានប្រាប់ឲ្យដឹងថា ករណីបង្ក្រាបទប់ស្កាត់ការប្រើប្រាស់សារធាតុញៀនកណ្តាលក្រុងបាត់ដំបងនេះធ្វើឡើងនៅរំលងអាធ្រាតថ្ងៃទី ១៥ ឈានចូលថ្ងៃទី ១៦ ខែកុម្ភ: ឆ្នាំ ២០២២ នៅចំណុចទីតាំងខារ៉ាអូខេ យីហោ ហាយក្លាស ( Hight Class ) ឋិតនៅក្នុងភូមិរំចេក ៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ប្រតិបត្តិការបង្ក្រាបបទល្មើសជាក់ស្តែងខាងលើនេះកម្លាំងចម្រុះបានឃាត់ខ្លួនមនុស្សទាំងអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលសរុបចំនួន ៤០នាក់នាំមកសាកសួរនៅការិយាល័យជំនាញ។

/ វត្ថុតាងដែលដកហូតបានជាក់ស្តែងរួមមាន: ថ្នាំញៀនប្រភេទកេតាមីន ( KETAMINE ) ចំនួន ០២ថង់ ទម្ងន់ ១,៤០ក្រាម, ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី ( MDMA ) ចំនួនជាង ០២គ្រាប់ ទម្ងន់ ០,៨៨ក្រាម, ប្រាក់ដុល្លាចំនួន ២,៤៥០ដុល្លា ( ពីរពាន់បួនរយហាសិបដុល្លា ) និងប្រាក់រៀលចំនួន ៦ ១០០ ០០០រៀល ( ប្រាំមួយលានដប់ម៉ឺនរៀល ) ។

ក្រោយការស្រាវជ្រាវនគរបាលបានរកឃើញជនសង្ស័យចំនួន ១១ នាក់ ក្នុងនោះស្ត្រី ០១ នាក់មានជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ដែលករណីនេះកម្លាំងការិយាល័យជំនាញបាននឹងកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ចំណែកឯអ្នកដែលមិនមានពាក់ព័ន្ធអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
30 នាក់
ម្សិលមិញ :
88 នាក់
សប្តាហ៍នេះ :
433 នាក់
ខែនេះ :
2074 នាក់
3 ខែនេះ :
5471 នាក់
សរុប :
93901 នាក់