ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
កម្លាំងនគរបាលក្រុង ប៉ោយប៉ែត ចុះបង្រ្កាប ទីតាំង ជល់មាន់ មួយកន្លែងនៅជិត ក្លឹប ថាច់ដោន…..
Mon,07 February 2022 (Time 07:16 PM)
ដោយ ៖ (ចំនួនអ្នកអាន: 260នាក់)

ខេត្តបន្ទាយមានជ័យ ÷ ដោយ មាន ការ យកចិត្ត ទុក និង ទទួលបទ បញ្ជាពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុង ប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញ ចុះបង្រ្កាប ទីតាំងសង្វៀនមាន់ មួយកន្លែង នៅចំណុចស្រះទឹក ជាប់ក្លិប ថាច់ដោន ឋិតក្នុង ភូមិក្បាលស្ពាន ១ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បន្ទាប់ពី កម្លាំងនគរបាល ជំនាញ បានចុះ ទៅដល់ ទីតាំង សង្វៀន ជល់មាន់ តាមការសង្កេត បានឲ្យឃើញ ថា ទីតាំង សង្វៀន មាន់ មួយនេះ បានបិទមុន សមត្ថកិច្ច ទៅដល់ ហើយ មិនឃើញ មាន ក្រុមអ្នក ញៀនល្បែង ជល់ មាន់ នៅលេង ទៀត នោះ ទេ គឺឃើញ តែសន្តិសុខ ដែល យាម ទីនោះ ។

ក្នុងនោះ គេសង្កេត ឃើញទៀតថា កម្លាំងជំនាញនៃអធិការក្រុងប៉ោយប៉ែត ដែលដឹកនាំ ដោយលោកវរសេនីយ៍ឯក សៅ សារឿន បានហៅសន្តិសុខ នៅចំណុចនោះ មកណែនាំផងដែរ ដោយសារ មិនបាន ជួបជាមួយ ម្ចាស់ទីតាំង នោះទេ។

នៅរសៀល ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២២ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុង ប៉ោយប៉ែត បានប្រាប់ សារព័ត៌មាន ថ្ងៃថ្មី ថា កិច្ចប្រតិបត្តិការ ចុះបង្រ្កាបនេះ បានធ្វើឡើង បន្ទាប់ ពីទទួល ព័ត៌មាន មកថា មានក្រុមអ្នកញៀន ល្បែង ស៊ីសង ប្រភេទ ជល់ មាន់ បានលួច ប្រមូលផ្តុំ ជល់មាន់ និង មានការភ្នាល់ ចាក់លុយ បន្ទាប់មក គឺលោក បានរាយការណ៍ ជូន ទៅលោកឧត្តមសេនីយ៍ទោ ស្នងការ ហើយលោកស្នងការ ក៏បានចេញបទបញ្ជារភ្លាមៗ ផងដែរ ឲ្យដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងសង្វៀន មាន់ ជល់ មួយ នេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
28 នាក់
ម្សិលមិញ :
59 នាក់
សប្តាហ៍នេះ :
347 នាក់
ខែនេះ :
1793 នាក់
3 ខែនេះ :
5608 នាក់
សរុប :
94260 នាក់