ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបានជ្រាបថា …….
Mon,14 March 2022 (Time 08:24 PM)
ដោយ ៖ (ចំនួនអ្នកអាន: 276នាក់)

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបានជ្រាបថា កាលពីថ្ងៃទី៩ ខែ មីនា ឆ្នាំ២០២២ គេហទំព័រសារព័ត៌មាន SH News បានផ្សព្វផ្សាយ ព័ត៌មានពីករណីប្រមូលផ្តុំគ្នាលេងល្បែងភ្នាល់ទឹកភ្លៀងនៅក្នុងក្រុងបាត់ដំបង ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់លោកអធិការនគរបាលក្រុងបាត់ដំបង ឱ្យចុះធ្វើការស្រាវជ្រាវជុំវិញព័ត៌មាននេះហើយ ។
ជាមួយនេះសូមធ្វើការបញ្ជាក់ជូនថា នាពេលកន្លងទៅ សមត្ថកិច្ចនគរបាលបានធ្វើការបង្ក្រាបករណីល្បែងភ្នាល់ទឹកភ្លៀងនេះ ជាបន្តបន្ទាប់ និងបានឃាត់ខ្លួនអ្នកប្រព្រឹត្តិ រួមទាំងវត្ថុតាងផងបញ្ជូនទៅ សាលាដំបូងដើម្បីផ្តន្ទាទោសទៅតាមច្បាប់។
ដែលបញ្ហានេះផ្ទុយស្រឡះពីការលើកឡើងរបស់ប្រភពព័ត៌មានដែលថា សមត្ថកិច្ចនគរបាលមិនដែលមានវិធានការក្នុងការបង្ក្រាបករណីល្បែងភ្នាល់ទឹកភ្លៀងនេះនាពេលកន្លងមក។
ក្នុងករណីស្រាវជ្រាវរកឃើញថា មានសកម្មភាពប្រព្រឹត្តល្មើសកើត មាននៅមូលដ្ឋាននោះមែន សមត្ថកិច្ចនគរ បាលនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្ត ៕ រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
20 នាក់
ម្សិលមិញ :
32 នាក់
សប្តាហ៍នេះ :
441 នាក់
ខែនេះ :
1789 នាក់
3 ខែនេះ :
5583 នាក់
សរុប :
94125 នាក់