ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
ឯកឧត្តម​ អុិត​ សុធា​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង​ បានដឹកនាំកម្លាំង​ផ្ទាល់​ ចុះបង្ក្រាប​និងឃាត់ខ្លួនជនសង្ស័យ០១នាក់​ពាក់ព័ន្ធករណី នេសាទខុសច្បាប់ដោយប្រើឧបករណ៍ឆក់ត្រី (ប្រភេទឆក់ត្រជាក់)​
Wed,30 March 2022 (Time 07:19 AM)
ដោយ ៖ (ចំនួនអ្នកអាន: 286នាក់)

ឯកឧត្តម​ អុិត​ សុធា​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង​ បានដឹកនាំកម្លាំង​ផ្ទាល់​ ចុះបង្ក្រាប​និងឃាត់ខ្លួនជនសង្ស័យ០១នាក់​ពាក់ព័ន្ធករណី នេសាទខុសច្បាប់ដោយប្រើឧបករណ៍ឆក់ត្រី (ប្រភេទឆក់ត្រជាក់)​

កំពង់ឆ្នាំង:​ នៅវាលាម៉ោង១១:៣០នាទីព្រឹក​ ថ្ងៃទី២៨​ ខែ
មីនា​ ឆ្នាំ២០២២​ នេះ​ ឯកឧត្តម​ អុិត​ សុធា​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង​ ដឹកនាំកម្លាំង​ផ្ទាល់​ និងមានការចូលរួមពីលោក​ តាត​ សីហាក់​ នាយផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង​ និងមន្ត្រីរដ្ឋបាលជលផលចុះបង្ក្រាប​ និងឃាត់
ខ្លួនជនសង្ស័យ០១នាក់​ពាក់ព័ន្ធករណី នេសាទដោយប្រើឧបករណ៍ឆក់ត្រី (ប្រភេទឆក់ត្រជាក់)​ ។

ការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យខាងលេីនេះធ្វេីឡេីង​នៅចំណុច​មាត់ទន្លេស្ថិតនៅក្នុងភូមិចុងកោះ​ សង្កាត់ផ្សារឆ្នាំង​ ក្រុងកំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ​ ឈឿង រដ្ឋា ហៅ រ័ត្ន​ ​ភេទប្រុស​ ជនជាតិខ្មែរ​ ដោយជនសង្ស័យខាងលើនេះបានប្រព្រឹត្តបទល្មេីស​នេសាទដោយប្រេីឧបករណ៍ឆក់ត្រី(ប្រភេទឆក់ត្រជាក់)កាលពីថ្ងៃទី២២ ខែមីនា ២០២២ វេលាម៉ោង ៦យប់ ស្ថិតនៅចំណុចកោះក្របី ចុងភូមិវៀត
ណាម ក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ។

ខណ:កំពុងធ្វេីសកម្មភាព​ សមត្ថកិច្ចជំនាញជលផលបានដេញចាប់ប្រផាប់ប្រធីងជាញឹកញាប់ ប៉ុន្តែបុគ្គលនេះតែងតែរត់គេចខ្លួនបាត់រហូត ដោយសារតែជនសង្ស័យប្រើប្រាស់កាណូតបាឡាស្មាច់និងប្រើម៉ាស៊ីន០៦ សេះ ដែលធ្វើឱ្យសមត្ថកិច្ចជំនាញជលផលដេញចាប់មិនបានឡើយ។

ក្នុងការបង្ក្រា​បបនិងឃាត់ខ្លួនជនសង្ស័យខាងលេីនេះ​ សមត្ថ
កិច្ចបានចាប់យកវត្ថុតាងបទល្មេីសជាក់ស្តែងរួមមានឧបក
រណ៍ឆក់ត្រីមួយកំប្លេ​ និងបាឡាស្មាច់ល្បឿនលឿនមួយគ្រឿងផងដែរ។

បច្ចុប្បន្នជនសង្ស័យ​ខាងលើ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ច​ជំនាញ កសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធី​ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
88 នាក់
ម្សិលមិញ :
99 នាក់
សប្តាហ៍នេះ :
412 នាក់
ខែនេះ :
2148 នាក់
3 ខែនេះ :
5441 នាក់
សរុប :
93872 នាក់