ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
ករណីឃាតកម្មមួយដ៏សាហាវបានកើតឡើងដោយសារតែបុរសកូនជាងម៉ូតូម្នាក់ បានយកកាំភ្លើងកែច្នៃសម្លាប់នារីម្នាក់ ដែលជាកូនមេជាងរបស់ខ្លួន
Mon,07 March 2022 (Time 05:38 PM)
ដោយ ៖ (ចំនួនអ្នកអាន: 212នាក់)

(កំពង់ធំ)៖ មានករណីឃាតកម្មមួយដ៏សាហាវបានកើតឡើងដោយសារតែបុរសកូនជាងម៉ូតូម្នាក់ បានយកកាំភ្លើងកែច្នៃសម្លាប់នារីម្នាក់ ដែលជាកូនមេជាងរបស់ខ្លួន និងបាញ់សម្លាប់ខ្លួនឯង ព្រោះតែសុំស្រឡាញ់តែនាងបានបដិសេធ។

ហេតុការណ៍ដ៏តក់ស្លុកនេះបានកើតឡើងនៅម៉ោង១២៖៣០នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោក កែ កញ្ចនា អធិការស្រុកកំពង់ស្វាយ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានឱ្យដឹងថា ករណីឃាតកម្មនេះបានបណ្តាលឱ្យមនុស្សស្លាប់ចំនួន២នាក់ រួមមាន៖

*ទី១៖ នារីជាជនរងគ្រោះមានឈ្មោះ គង់ គឹមហ័ន អាយុ៣១ឆ្នាំ រស់នៅភូមិកើតហេតុ ត្រូវបានឃាតកបាញ់ត្រូវគល់កខាងឆ្វេង១គ្រាប់ បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

*ទី២៖ ជាជនបង្កឈ្មោះ សុខ សូយ៉ន ហៅឌី រស់នៅភូមិតស៊ូ ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ បន្ទាប់ពីធ្វើសកម្មភាពបាញ់ស្លាប់នារីរងគ្រោះរួចជនដៃដល់ បានបាញ់សម្លាប់ខ្លួនឯងបណ្តាលឱ្យបែកលលាដ៏ក្បាល។

លោកអធិការស្រុក បានបញ្ជាក់ទៀតថា មុនកើតហេតុជនបង្កបានមកសុំរៀនធ្វើជាងជួសជុលធ្វើម៉ូតូរយៈពេល១ឆ្នាំ ហើយចុងក្រោយប្រហែលបីខែនេះជនបង្កបានស្រឡាញ់ជនរងគ្រោះតែជនរងគ្រោះ (កូនមេជាង) តែនាងមិនព្រមស្រឡាញ់ ទើបបណ្តាលឱ្យមានករណីឃាតកម្មនេះកើតឡើង។

បើតាមលោក កែ កញ្ចនា បានបញ្ជាក់ថា លុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ជនបង្កបានទៅលេងផ្ទះខ្លួនដេក១យប់រួចត្រឡប់មកវិញ រហូតដល់ថ្ងៃកើតហេតុទើបជនបង្កបានយកកាំភ្លើងកែច្នៃបាញ់សម្លាប់ជនរងគ្រោះ រួចបាញ់សម្លាប់ខ្លួនឯងតែម្តង។

សមត្ថកិច្ចបានពិនិត្យកន្លែងកើតហេតុកម្មមានអាវុធខ្លីកែច្នៃចំនួន០២ដើម។ រីឯសពទាំងពីរ ត្រូវបានប្រគល់ជូនសាច់ញ្ញាតិធ្វើបុណ្យតាមប្រពៃណី នៅឯគេហដ្ឋានរៀងៗខ្លួន៕

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
22 នាក់
ម្សិលមិញ :
19 នាក់
សប្តាហ៍នេះ :
439 នាក់
ខែនេះ :
1950 នាក់
3 ខែនេះ :
5616 នាក់
សរុប :
94095 នាក់