ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
បទល្មើសព្រៃឈើកំពុងកើតមានយ៉ាងគគ្រឹកគគគ្រេងដែលដឹកចេញតាមច្រកដាក់ដាំឆ្ពោះទៅប្រទេសវៀតណាម
Fri,15 July 2022 (Time 09:23 AM)
ដោយ ៖ (ចំនួនអ្នកអាន: 291នាក់)

មណ្ឌលគិរី: ប្រភពច្បាស់ការបានបញ្ជាក់ប្រាប់ (TBC ធីវី អនឡាញ) ថាកន្លងមកបទល្មើសព្រៃឈើកំពុងកើតមានយ៉ាងគគ្រឹកគគគ្រេងដែលដឹកចេញតាមច្រកដាក់ដាំឆ្ពោះទៅប្រទេសវៀតណាម។

 ជាក់ស្តែងបើគិតត្រឹមថ្ងៃទី០៧ខែកក្កដានេះ ប្រភពព័ត៌មានបានអោយដឹងថា ក្រុមឈ្មួញបានព្យាយាម រត់ការហើយ តែមិនទាន់ដឹកចេញបានដោយដឹងថាមានមន្ត្រីម្នាក់មិនទទួលសំណូកពីពួកឈ្មួញទាំងនោះទាល់តែសោះ

ប្រភពព័ត៌មាននៅក្នុងខេត្តមណ្ឌលគិរី បានលួចបង្ហើបឱ្យដឹងថា ក្រុមឈ្មួញកំពុងតែមមាញឹកខិតខំរត់ការ ដើម្បីដឹកឈើចេញពីស្រែពក ស្រុកពេជ្ជតា តាមរយៈរថយន្ត ធុនដ្រា និង ចេញពីស្រុកកោះញ៉ែក តាមរថយន្តដឹកដី តាមច្រកដាក់ដាំឆ្លងដែនទៅកាន់ប្រទេសវៀតណាម ។

គិតត្រឹមយប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ មានរយ:ពេលជាងមួយសប្តាហ៏ ទើបតែបានដំណើរការអាជីវកម្មរបស់ពួកគេបាន។

ខណ:សេចក្ដីរាយការណ៍អះអាងថា ក្រុមឈ្មួញត្រៀមរថយន្តប្រមាណជាង៣០ ទៅ៤០គ្រឿងដើម្បីសម្រុកកាប់ឈើ ប្រភេទផ្ចឹក ស្រឡៅ សុក្រំ និងកកោះ កំពុងត្រូវប៉ាន់កាប់ និងដឹកលក់ឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកទ្វារដាក់ដាំនេះ។

ក្នុងករណីនេះបើសិនជាមិនមានកាបើកភ្លើងខៀវពីសំណាក់អាជ្ញាធរ ជាពិសេសមន្ត្រីច្រកដាក់ដាំមួយចំនួនទៅអោយពួកឈ្មួញទេនោះ ម្ល៉េះបទល្មើសព្រៃឈើទាំងនោះពិតជាមិនអាចកើតមានដូចពេលបច្ចុប្បន្ននេះទេ៕
ប្រជា ពលរដ្ឋ ក៏ កំពុងរងចាំមេីល ចំណាត់ការ ពី គណៈបញ្ជាការឯកភាពខេត្តដែ
តេី ឯកឧត្តម អភិបាលខេត្តមាន ចំណាត់ការយ៉ាងណា?

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
28 នាក់
ម្សិលមិញ :
29 នាក់
សប្តាហ៍នេះ :
379 នាក់
ខែនេះ :
1805 នាក់
3 ខែនេះ :
5562 នាក់
សរុប :
94162 នាក់