សំណង់រឹងសាងសង់យ៉ាងអាណាធិបតេយ្យ នៅលើចំណីឆ្នេរសាធារណៈ បានកើតមានជាហូរហែរ ដោយគ្មានការហាមឃាត់ជាក់ស្តែងមានការសាងសង់នូវសំណង់ផ្ទះនិងផែមួយយ៉ាងធំនៅមាត់ឆ្នេរក្នុងមូលដ្ឋានភូមិ៣សង្កាត់មួយក្រុងព្រះសីហនុ សាងសង់ឡើងគ្មានច្បាប់អនុញ្ញាត និងគ្មានប្លង់កម្មសិទ្ធ ដោយសារជាចំណីឆ្នេរដែលកំណត់ដោយមាត្រាច្បាប់ ។បញ្ជាក់ដែលសំណង់ផ្ទះសាងសង់រំលោភដោយគ្មានផ្លង់គ្មានច្បាប់អនុញ្ញាតតាមប្រភពព៍ត័មានថាម្ចាស់ឈ្មោះតាកៃដែលសំណង់មួយនេះសាងសង់ជាច្រើនខែមកហើយដោយមានទាំងផ្ទះទាំងផែទូកដោយគ្មានច្បាប់អនុញ្ញាតទាល់តែសោះប្រជាពលរដ្ឋបានដាក់ការសង្ស័យថាតើអញ្ញាធរ័លោកមិនបានដឹងរឺក៏ត្រូវថ្នាំសណ្តំបានជាដេកលក់ដោយមិនដឹងថាមានការសាងសង់ផ្ទះនិងផែយ៉ាងធំដោយគ្មានច្បាប់អនុញ្ញាតទាំងស្រុងយ៉ាងនេះប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុសូមស្នើរដល់ឯកឧត្តមគួចចំរើនអភិបាលខេត្តព្រះសីហនុព្រមទាំងអញ្ញាធរ័ចៅសង្កាត់មេត្តាមានចំណាត់ការលើការសាងសង់នៅសំណង់ផ្ទះនិងផែគ្មានច្បាប់យ៉ាងធំមួយនេះព្រមទាំងផ្ទះនិងផែជាច្រើនទៀតដែលគ្មានច្បាប់អនុញ្ញាតហើយសាងសង់ដោយសេរីបែបនេះនៅក្នុងមូលដ្ឋានភូមិបីសង្កាត់មួយក្រុងព្រះសីហនុខេត្តព្រះសីហនុ សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ សំណង់ផ្ទះនិងផែ របស់លោកកៃនៅតែដំណើរការសាងសង់ដដែល ។ ទោះបីជាយ៉ាងណា មហាជនបានកំពុងតែរងចាំមើលថា តើអាជ្ញាធរ និងសមត្ថកិច្ចជំនាញអាចមានលទ្ធភាពគ្រប់គ្រាន់ដែរឬទេ ក្នុងការទប់ស្កាត់ការសាងសង់សំណងផ្ទះនិងផែដែលគ្មានច្បាប់អនុញ្ញាតមួយនេះហើយនេះសរបញ្ជាក់អោយឃើញការអនុវត្តច្បាប់របស់អញ្ញាធរ័កាន់តែចុះខ្សោយគ្មានប្រសិទ្ធភាព។
ព័ត៌មានគួរចាប់អារម្មណ៍
ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()
មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()
អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()
ឃាត់ខ្លួនជនបង្ករចលាចលសង្គម និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិតថា “មានការឆ្លងជម្ងឺផ្លូវដង្ហេីមវីរុសកូរ៉ូណា នៅខេត្តសៀមរាប” ()
លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()
វីដែអូ
ចំនួនអ្នកទស្សនា