ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
ទីតាំងល្បែងស៊ីសងខុសច្បាប់ កំពុងបង្កការភ័យខ្លាចយ៉ាងខ្លាំង ក្នុងក្រុងកែបជិតផ្សារដំណាក់ចង្អើរថ្មី ខណៈសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់
Tue,06 September 2022 (Time 11:28 AM)
ដោយ ៖ (ចំនួនអ្នកអាន: 261នាក់)

ទីតាំងល្បែងស៊ីសងខុសច្បាប់ កំពុងបង្កការភ័យខ្លាចយ៉ាងខ្លាំង ក្នុងក្រុងកែបជិតផ្សារដំណាក់ចង្អើរថ្មី ខណៈសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់
ខេត្តកែប៖ ស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ត្រង់ចំណុចក្នុងផ្ទះលក់បាយកាហ្វេនិងភេសជ្ជៈមួយកន្លែងនៅជិតផ្សារដំណាក់ចង្អើរថ្មី កំពុងតែបង្កកើតបទល្មើសល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ឡាយ តាមទូរទស្សន៍» បានយ៉ាងរលូន ខណៈសមត្ថកិច្ចកំពុងតែរក្សាភាពស្ងៀមស្ងាត់។
តាមប្រភពព័ត៌មាន ដែលសារព័ត៌មានយើងទទួលបាននៅថ្ងៃ០៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ទីតាំងខាងលើនេះបាន បើកដំណើរការទទួល ដែលជាអ្នកញៀនល្បែងគ្រប់មជ្ឈដ្ឋាន យ៉ាងច្រើនកុះករ និងស្រែកហ៊ោរកញ្ជ្រៀវ យ៉ាងអណាធិបតេយ្យ ដោយគ្មានឃើញអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់ចេញមុខមកបង្រ្កាបសោះឡើយ។
ប្រភពព័ត៌មានក៏បានបញ្ជាក់ឲ្យដឹងថា៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ លោក នូ សាន៉េត អធិការនគរបាលក្រុងកែប នៃស្នងការដ្ឋាននគរបាលខេត្តកែប ក៏បានដឹងដែរ តែលោកមិនបង្ក្រាប នោះទេ។
ពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំងចំពោះវត្តមានទីតាំងបទល្មើស ល្បែងស៊ីសងខុសច្បាប់ខាងលើ ព្រោះល្បែងស៊ីសង គឺជាដើមកំណើតនៃចោរលួច ចោរប្លន់ ចោរឆក់សម្លាប់ ហិង្សាក្នុងគ្រួសារ និងភាពអសន្តិសុខផ្សេងៗ។
ប្រជាពលរដ្ឋបានលើកឡើងដោយរិះគន់ថា លោក នូ សាម៉េត អធិការនគរបាលក្រុងកែប មិនព្រមបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ទាំងនោះ សង្ស័យតែមានភាគហ៊ុនជាមួយម្ចាស់ទីតាំងហើយ ទើបមិនបង្រ្កាប។
ប្រជាពលរដ្ឋជាច្រើនស្នើសុំដល់លោក សោម ពិសិដ្ធ អភិបាលនៃគណអភិបាលខេត្តកែបនិងលោក សម្បត្តិ សុធារដ្ធ ស្នងការនគរបាលខេត្តកែប សូមជួយពិនិត្យមើលលោក នូ សាម៉េត អធិការនគរបាលក្រុងកែប ផង ព្រោះបទល្មើសពេញភូមិបែរជាមិនបង្រ្កាប តើឯណាទៅបញ្ជាឱ្យអនុវត្តភូមិឃុំមានសុវត្ថិភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
25 នាក់
ម្សិលមិញ :
114 នាក់
សប្តាហ៍នេះ :
293 នាក់
ខែនេះ :
2124 នាក់
3 ខែនេះ :
5225 នាក់
សរុប :
93653 នាក់