ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជា ប្រធានគណៈកម្មាធិការ សម្របសម្រួល ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ អន្តរជាតិនៃក្រសួងព័ត៌មាន
នាព្រឹកថ្ងៃសុក្រ ២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជា ប្រធានគណៈកម្មាធិការ សម្របសម្រួល ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ អន្តរជាតិនៃក្រសួងព័ត៌មាន អញ្ជើញទទួលជួប សម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម HU ZHAOMING អ្នកនាំពាក្យ- អគ្គនាយកការិយាល័យព័ត៌មាន និងទំនាក់ទំនងនៃ អគ្គនាយកដ្ឋានអន្តរជាតិគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនីស្តចិន នៅសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន។