សាកអាវុធថ្មីទើបទិញបានបាញ់អស់ 60 គ្រាប់សមត្ថកិច្ចឃាត់ខ្លួនមនុស្ស3នាក់ដើម្បីកសាងសំណុំរឿងផ្លូវច្បាប់ខេត្តបាត់ដំបងៈ កម្លាំងសមត្ថកិច្ចនគរបាលខេត្តបាត់ដំបងកាលពីថ្ងៃទី 11 ខែឧសភាឆ្នាំ 2023 បានឃាត់ខ្លួនយុវជន ៣ នាក់ ពាក់ព័ន្ធ នឹងសំណុំរឿងបាញ់បោះ ខុសច្បាប់ ដែលបានប្រព្រឹត្តឡើងនៅថ្ងៃទី 10 ខែឧសភាមុនមួយថ្ងៃនៃការឃាត់ខ្លួន លើករណីបាញ់បោះ ដោយហេតុផលថាជា ការបាញ់ស្តារកាណុង កាំភ្លើងដែលទើបទិញថ្មី ទុកសម្រាប់ការពារខ្លួន។ សូមរំលឹកថា ក្រោយមានការភ្ញាក់ផ្អើល ពិសេស ពលរដ្ឋនៅទីតាំងបង្កហេតុ ត្រង់ចំណុចវាលស្រែក្នុងក្រុមទី១ ភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង លើករណីប្រេីប្រាស់អាវុធ ខុសច្បាប់ សមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងអន្តរាគមន៍បង្ការ បង្ក្រាបនៃស្នងការដ្ឋាន នគរបាលខេត្ត បានចុះស្រាវជ្រាវ និងឃាត់ខ្លួនបានយុវជន ចំនួន៣នាក់ និងកាំភ្លើងខ្លី ២ដេីម ព្រមទាំងរថយន្តជាមធ្យោបាយមួយគ្រឿង ។ជនសង័្សយទាំង ៣ នាក់ ឈ្មោះធុល សីហា អាយុ២៥ឆ្នាំ រស់នៅភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្ក្រុងបាត់ដំបង, ឈ្មោះទៀង ច័ន្ទឌីណា អាយុ៣៥ឆ្នាំ រស់នៅភូមិចុងទំនប់ សង្កាត់ក្តុលដួនទាវ ក្រុងបាត់ដំបង និងឈ្មោះសីង កុកឃាង អាយុ២៥ឆ្នាំ រស់នៅភូមិបវេល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។ ចំពោះវត្ថុតាងដែលដកហូតបាន រួមអាវុធខ្លី ម៉ាក RETAY ពណ៌ខ្មៅចំនួន ២ដេីម បង់មានគ្រាប់មួយចំនួនផង និងរថយន្តមួយគ្រឿង ម៉ាក Toyota PRUIS ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ស្លាកលេខ ភ្នំពេញ 2BU-761 ។ក្រោយការឃាត់ខ្លួនជនបង្កអះអាងថា ពួកគេប្រេីប្រាស់អាវុធចំនួន៤ដេីមបាញ់អស់ចំនួន ៦០ គ្រាប់ ដើម្បីជាការសាកល្បងអាវុធថ្មីរបស់ពួកគេ ដែលទេីបទិញបាន ដើម្បីការពារខ្លួន។ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានបញ្ជាក់ថា ក្រុមជនសង្ស័យ ទាំងនោះកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ បាននាំគ្នាជិះរថយន្តមួយគ្រឿង លុះដល់ទីតាំងកើតហេតុ បានបាញ់សន្ធាប់ជាប់ៗគ្នា យ៉ាងសប្បាយរីករាយ រួចក៏ចាកចេញពីទីតាំងបង្កហេតុបាត់ ទៅ។ក្រោយបង្កការភ្ញាក់ផ្អើល ដល់អ្នកភូមិស្រុក កម្លាំងនគរបាលជំនាញបានចុះស្រាវជ្រាវឃាត់ខ្លួនតែម្តង ។ជនសង្ស័យទាំង3នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕
ព័ត៌មានគួរចាប់អារម្មណ៍
ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()
មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()
អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()
ឃាត់ខ្លួនជនបង្ករចលាចលសង្គម និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិតថា “មានការឆ្លងជម្ងឺផ្លូវដង្ហេីមវីរុសកូរ៉ូណា នៅខេត្តសៀមរាប” ()
លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()
វីដែអូ
ចំនួនអ្នកទស្សនា